ការសិក្សា៖ បម្រែបម្រួលអាកាសធាតុ បានធ្វើឲ្យចំហេះព្រៃទំនងកើនឡើង ១០ដងទៀត នៅទួរគី និងក្រិក

2025/08/29 12:21:56 am        226

យោងតាមក្រុមអ្នកវិទ្យាសាស្ត្របានឲ្យដឹងថា ចំហេះព្រៃដែលបានឆាបឆេះនៅទូទាំងប្រទេសក្រិក ទួរគី និងកោះស៊ីប នារដូវក្តៅនេះ មានកម្រិតកាន់តែខ្លាំងឡើង ២២ភាគរយ និងទំនងជាកើនឡើងបន្ថែមទៀតក្នុងកម្រិត ១០ដងជាងពិភពលោកដែលមិនមានការប្រែប្រួលអាកាសធាតុ។

អាកាសធាតុក្តៅខ្លាំង ស្ងួត និងខ្យល់បក់ខ្លាំង ដែលធ្វើឲ្យមានការរីករាលដាលអគ្គិភ័យយ៉ាងច្របូកច្របល់ នៅភាគខាងកើតតំបន់សមុទ្រមេឌីទែរ៉ាណេ នឹងកើតឡើងតែម្តងគត់រៀងរាល់ ១សតវត្សន៍ ប្រសិនបើគ្មានការប្រែប្រួលអាកាសធាតុដែលបង្កើតឡើងដោយមនុស្ស។ នេះបើយោងតាមអ្នកស្រាវជ្រាវមកពីស្ថាប័នអាកាសធាតុពិភពលោក (World Weather Attribution) ជាក្រុមអ្នកវិទ្យាសាស្ត្រដែលធ្វើការសិក្សាយ៉ាងឆាប់រហ័ស ដោយប្រើវិធីសាស្ត្រពិនិត្យស្ថានភាពដូចគ្នា ដើម្បីកំណត់ឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ លើព្រឹត្តិការណ៍អាកាសធាតុអាក្រក់ធ្ងន់ធ្ងរ។

ការឡើងកម្ដៅជាមធ្យម ១,៣អង្សាសេ ដែលពិភពលោកបានជួបប្រទះតាំងពីសម័យមុនឧស្សាហ៍កម្ម មានន័យថា ព្រឹត្តិការណ៍បែបនេះ អាចកើតឡើងម្តងក្នុងរយៈពេល ២០ឆ្នាំ។

លោកបណ្ឌិត Bikem Ekberzade អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Eurasia Earth Sciences ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី បាននិយាយថា៖ «យើងកំពុងសម្លឹងមើលរូបភាពដ៏គួរឲ្យបារម្ភ សម្រាប់ព្រៃឈើ នៅតំបន់អឺរ៉ុបភាគខាងត្បូង។ ដោយបម្រែបម្រួលអាកាសធាតុអាចអំណោយផលដល់លក្ខខណ្ឌមានអគ្គិភ័យកាន់តែខ្លាំង យើងនឹងឃើញចំហេះព្រៃកាន់តែធំ ធ្ងន់ធ្ងរ និងញឹកញាប់ជាងមុន»។

អឺរ៉ុបបានជួបប្រទះនូវឆ្នាំដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងកំណត់ត្រា សម្រាប់ចំហេះព្រៃ ដោយផ្ទៃដីជាង ១លានហិកតា ត្រូវបានឆាបឆេះនៅទូទាំងតំបន់។ ទ្វីបនេះឡើងកម្ដៅលឿនជាងទ្វីបដទៃទៀត ហើយតំបន់សមុទ្រមេឌីទែរ៉ាណេ គឺជាកន្លែងងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ ដោយរលកកម្ដៅ គ្រោះរាំងស្ងួត និងខ្យល់បក់ខ្លាំង ធ្វើឲ្យមានអគ្គិភ័យកាន់តែញឹកញាប់ និងខ្លាំងជាងមុន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        116
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        110
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm