បាល់ទាត់៖ អ្នកចាំទីក្រុមជំរើសជាតិបារាំង Hugo Lloris បានសំរេចបន្តកិច្ចសន្យា ២ឆ្នាំបន្ថែមជាមួយក្លិបអង់គ្លេស Tottenham Hotspur។ កិច្ចសន្យាចាស់របស់ប្រធានក្រុម Spurs រូបនេះត្រូវអស់សុពលភាពត្រឹមដំណាច់រដូវកាលនេះ ខណៈកិច្ចសន្យាថ្មីនេះនឹងរក្សាកីឡាករវ័យ ៣៥ឆ្នាំរូបនេះទីក្រុងឡុងដ៍ដល់ឆ្នាំ២០២៤។

Hugo Lloris ដែលមកកាន់ Spurs តាំងពីឆ្នាំ២០១២ តាមពិតទៅអាចចរចាផ្លាស់ទៅកាន់ក្លិបថ្មីបាននៅពេលនេះ តែបានសំរេចបិទបញ្ចប់ពាក្យចចាមអារ៉ាមទាំងឡាយ និងប្តេជ្ញាចិត្តនៅជាមួយ Spurs រហូតដល់វ័យ ៣៧ឆ្នាំ។ កិច្ចសន្យាថ្មីនេះគឺជាដំណឹងល្អមួយសំរាប់ក្រុមរបស់លោក Antonio Conte ផងដែរ។ Spurs កំពុងឈរលេខ ៥ ក្នុងតារាងមាន ៣៦ពិន្ទុដេញពីក្រោយក្រុមលេខ ៤ West Ham មួយពិន្ទុប៉ុណ្ណោះខណៈនៅសល់ ៣ប្រកួតក្នុងដៃ៕
អត្ថបទ៖នាង សុភាវុធ