ក្បួនរថយន្តជំនួយមួយ បានចូលទីក្រុង Sweida ភាគខាងត្បូងប្រទេសស៊ីរី តាមរយៈផ្លូវហាយវេដ៏សំខាន់ពីទីក្រុងដាម៉ាស(Damascus) នៅថ្ងៃព្រហស្បតិ៍នេះ ជាលើកដំបូង ចាប់តាំងពីការផ្ទុះឡើងដ៏ធំនៃអំពើហិង្សាបង្កឡើងដោយក្រុមប្រកាន់និកាយ កាលពីខែមុន បានធ្វើឲ្យរង្គោះរង្គើដល់ការស្តារឡើងវិញដ៏ផុយស្រួយរបស់ប្រទេសនេះ ពីសង្គ្រាមស៊ីវិលជិត ១៤ឆ្នាំ។

ការប៉ះទង្គិចគ្នា បានកើតឡើង នៅពាក់កណ្តាលខែកក្កដា រវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមកុលសម្ព័ន្ធ Bedouin ក្នុងតំបន់នៅម្ខាង ហើយអ្នកប្រយុទ្ធមកពីសហគមន៍ជនជាតិភាគតិច Druze របស់ប្រទេស នៅម្ខាងទៀត។ មនុស្សរាប់រយនាក់ ត្រូវបានសម្លាប់ និងរាប់ម៉ឺននាក់ ត្រូវភៀសខ្លួន ហើយការចោទប្រកាន់បានកើតឡើងចំពោះយុទ្ធជនរបស់រដ្ឋាភិបាល ដែលបានសម្លាប់ជនស៊ីវិលDruze និងការលួចទ្រព្យសម្បត្តិ និងដុតផ្ទះសម្បែង។
ទោះបីជាការប្រយុទ្ធគ្នា បានស្ងប់ស្ងាត់យ៉ាងទូលំទូលាយក៏ដោយ ក៏កងកម្លាំងរដ្ឋាភិបាល បានឡោមព័ទ្ធទីក្រុងភាគខាងត្បូង។ សហគមន៍ជនជាតិភាគតិច Druze បាននិយាយថា ជំនួយតិចតួច កំពុងចូល ដោយសារតែការបិទខ្ទប់។
