ក្រុមមន្ត្រី៖ ទីក្រុងតូចៗរបស់ប៉ាគីស្ថានចំនួន ២ ប្រឈមនឹងទឹកជំនន់ដ៏មហន្តរាយ ប្រសិនបើទំនប់ទឹកទន្លេបាក់

2025/08/29 01:53:29 am        61

ទីក្រុងតូចៗចំនួន ២ នៅភាគខាងកើតនៃប្រទេសប៉ាគីស្ថាន គឺ Chiiot និង Hafizabad ប្រឈមនឹងហានិភ័យនៃការមានទឹកជំនន់ដ៏មហន្តរាយ ប្រសិនបើទំនប់ប្រព័ន្ធធារាសាស្ត្របាក់ នៅផ្នែកខាងលើនសទន្លេដ៏សំខាន់មួយ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានធ្វើឲ្យកម្រិតទឹកលើសពីសមត្ថភាពផ្ទុករបស់វា។

ប្រទេសជិតខាងនឹងគ្នាប្រដាប់ដោយអាវុធនុយក្លេអ៊ែរ គឺឥណ្ឌា និងប៉ាគីស្ថាន កំពុងជួបការលំបាក ដោយត្រូវប្រឈមជាមួយនឹងភ្លៀងធ្លាក់ខ្លាំង នារដូវមូសុង ដែលបានបណ្ដាលឲ្យមានទឹកជំនន់យ៉ាងគំហុកភ្លាមៗ ទឹកទន្លេឡើងកាន់តែខ្លាំង និងទំនប់ទឹកពេញប្រៀប ដោយមានអ្នកស្លាប់ ៦០នាក់ ក្នុងខែនេះ នៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា ហើយចំនួនអ្នកបាត់បង់បង់ជីវិត នៅប៉ាគីស្ថាន គឺ ៨០៥នាក់ គិតចាប់តាំងពីចុងខែមិថុនាមក។

ទឹកជំនន់ណាមួយដែលដាក់ការទទួលខុសត្រូវទៅលើប្រទេសឥណ្ឌានោះ ធ្វើឲ្យទំនាក់ទំនងពេញទៅដោយភ្លើងកំហឹង រវាងគូសត្រូវដ៏ស្រួចស្រាល់ទាំង២ ពោលគឺឈានទៅរកការប្រឈមមុខដាក់គ្នាយ៉ាងតានតឹង ចាប់តាំងពីមានជម្លោះរយៈពេលខ្លីមួយ កាលពីខែឧសភា ដែលជាការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតជាលើកដំបូងរបស់ប្រទេសទាំង២ ក្នុងរយៈពេលជាច្រើនទសវត្សរ៍។

កម្រិតទឹកទន្លេ Chenab ក្នុងខេត្ត Punjab របស់ប្រទេសប៉ាគីស្ថាន បានផ្ដល់ហានិភ័យធ្វើឲ្យទំនប់បេតុង នៅភូមិ Qadirabad បាក់។ ទំនប់នោះមានប្រវែង ៣.៣០០ហ្វីត (១.០០០ម៉ែត្រ) ដែលគ្រប់គ្រងលំហូរទឹកទន្លេ និងបង្ហូរចូលទៅក្នុងប្រព័ន្ធធារាសាស្រ្តតាមប្រឡាយ។

អ្នកជំនាញបច្ចេកទេសនៅអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា «នេះគឺជាស្ថានភាពវិបត្តិមួយ» ដោយបានបន្ថែមថា ការបាក់ទំនប់នេះ អាចបំផ្លាញទីប្រជុំជនដែលជាទីជ្រកកោនរបស់មនុស្សជាង ២,៨លាននាក់។

មន្ត្រីដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះរូបនេះ បានបញ្ជាក់ថា៖ «ក្រោមការត្រួតពិនិត្យជាប្រចាំរបស់អ្នកជំនាញ និងរដ្ឋបាល កម្រិតទឹកកំពុងស្រកចុះ ប៉ុន្តែវានៅតែមិនស្ថិតនៅក្រោមកម្រិតគ្រោះថ្នាក់នោះឡើយ»៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        53
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        58
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm