រុស្ស៊ី បញ្ជាក់ថា «នៅតែចាប់អារម្មណ៍» ចំពោះសន្តិភាព ប៉ុន្តែនឹងបន្តការវាយប្រហារអ៊ុយក្រែន

2025/08/29 02:34:05 am        88


វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍ (ទី២៨ ខែសីហា) នេះ បានបញ្ជាក់ថា ខ្លួននៅតែចាប់អារម្មណ៍ ក្នុងការបន្តកិច្ចចរចាសន្តិភាព នៅអ៊ុយក្រែន បើទោះបីជាមានការវាយប្រហារដ៏ធំ និងបង្ហូរឈាមរបស់រុស្សីពេញមួយយប់លើទីក្រុងគីវក៏ដោយ។

មន្ត្រីអ៊ុយក្រែនបាននិយាយថា ការវាយប្រហារនេះ បានសម្លាប់មនុស្សយ៉ាងតិច ១៥នាក់ ក្នុងនោះមានទាំងកុមារ ៤នាក់ផងដែរ ជាការវាយប្រហារលើរដ្ឋធានីរបស់អ៊ុយក្រែន ដែលប្រធានាធិបតី លោក Volodymyr Zelenskyy បាននិយាយថា នេះគឺជាចម្លើយរបស់ទីក្រុងមូស្គូ ចំពោះកិច្ចប្រឹងប្រែងការទូត ដើម្បីបញ្ចប់សង្រ្គាមរបស់ខ្លួន។

នៅពេលត្រូវបានសួរថា តើមានភាពផ្ទុយគ្នាយ៉ាងណាដែរ រវាងបំណងប្រាថ្នាដែលបានបញ្ជាក់របស់ទីក្រុងមូស្គូ ក្នុងការធ្វើឲ្យមានវឌ្ឍនភាព ក្នុងកិច្ចចរចាសន្តិភាព និងការវាយប្រហារនោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា ភាគីទាំង២ កំពុងបន្តវាយប្រហារគ្នាទៅវិញទៅមក ប៉ុន្តែថារុស្ស៊ីនៅតែចាប់អារម្មណ៍ក្នុងការសម្រេចបាននូវគោលដៅរបស់ខ្លួន តាមរយៈការទូត។

លោក Peskov បានបញ្ជាក់ថា កងកម្លាំងរុស្ស៊ីកំពុងបន្តកំណត់គោលដៅយោធាអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងយោធា។ លោកបានលើកឡើងម្តងហើយម្តងទៀតថា រុស្ស៊ីមិនកំណត់គោលដៅជនស៊ីវិលដោយមានចេតនានោះទេ។

លោកបានបន្ថែមថា អ៊ុយក្រែនក៏កំពុងបន្តការវាយប្រហារដោយខ្លួនឯងផ្ទាល់ ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធរុស្ស៊ីដែរ ក្នុងនោះមានរួមទាំងលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផងដែរ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        45
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        45
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm