ជំនាញកំពុងពន្លឿនធ្វើឯកសារអត្តសញ្ញាណកម្ម ដល់អតីតពលករមកថៃ សម្រាប់​ប្រើប្រាស់​កិច្ចការ​ផ្សេងៗ

2025/08/29 06:57:18 pm        271

ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ កំពុងពន្លឿន​ការ​ធ្វើ​ឯកសារ​អត្ត​សញ្ញាណ​ក​ម្ម ក្នុងនោះមានសំបុត្រកំណើត សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដល់​បងប្អូនអតីតពលករ មកពីប្រទេសថៃ ដើម្បីឲ្យពួកគេ មានឯកសារកំណើតគ្រប់គ្រាន់ ទុក​សម្រាប់​ប្រើ​ប្រាស់ក្នុងកិច្ចការផ្សេងៗ ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំស្តីពី ការជំរុញ​ផ្ដល់​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​កម្មជូ​ន​ប្រជា​ពលរដ្ឋ​ខ្មែរ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរ ដែលពុំទាន់​មាន​ឯកសារ​គ្រប់​គ្រាន់ ដែលមានមន្ត្រីពាក់ព័ន្ធតាំងពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជិត ៦ពាន់នាក់ ចូល​រួម​ប្រជុំដោយផ្ទាល់ និងតាមហ្សួម (Zoom) នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឧត្តមសេនីយ៍​ឯក​បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានថ្លែងថា ចាប់តាំងពី​មាន​ករណី​ទាហានថៃ លួចមកបាញ់ប្រហារកងទ័ពខ្មែរបណ្ដាលឲ្យពលីម្នាក់ កាលពីថ្ងៃទី២៨ ខែ​ឧសភា គឺមានសកម្មភាពពលករខ្មែរត្រឡប់មកស្រុកកំណើតវិញ ជាហូរហែរ ។

ឯកឧត្តម បានបន្តថា ជាពិសេសចាប់ពីមានការផ្ទុះអាវុធដាក់គ្នា រវាងកងទ័ពកម្ពុជា-ថៃ ពីថ្ងៃទី២៤ ដល់​ទី២​៨ ខែសីហា ឆ្នាំ២០២៥ ចលនានៃការវិលត្រឡប់មកប្រទេសកំណើតវិញនេះ បានហក់​ឡើង​យ៉ាង​គំហុក ហើយមកដល់ពេលនេះ មានជាង៩២ម៉ឺននាក់ហើយ ដែលក្នុងចំណោមនេះ ពួក​គេ​មួយចំនួនពុំមានឯកសារកំណើត ឬអ្នកខ្លះទៀត ឯកសារហួសសុពលភាព ខូចខាត ឬ​បាត់​បង់​ជាដើម។

ឧត្តមសេនីយ៍ឯកបណ្ឌិត គូសបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហានេះហើយ ទើបរាជរដ្ឋាភិបាល ណែនាំ​ដល់​មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធខិតខំ ធ្វើយ៉ាងណាឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទើប​ត្រឡប់​ពី​ប្រទេស​ថៃ និងអ្នកពុំទាន់មានឯកសារអត្តសញ្ញាណកម្ម មានឯកសារសំបុត្រកំណើត សៀវភៅស្នាក់នៅ និង​អត្ត​សញ្ញាណបណ្ណសញ្ជាតិខ្មែរឲ្យបានគ្រប់ៗគ្នា ដែលការងារនេះ គឺអគ្គនាយកដ្ឋាន​អត្ត​សញ្ញាណ​កម្ម ក៏បានចាត់ចែងក្រុមការងារទទួលបន្ទុករួចរាល់ហើយផងដែរ ។

ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បាន​ឲ្យ​ដឹង​ថា ការពន្លឿនធ្វើឯកសារអត្តសញ្ញាណកម្ម ដល់បងប្អូនអតីតពលករមកពីប្រទេសថៃ និង​អ្នក​ពុំ​ទាន់​មាននេះ ដើម្បីបង្កភាពងាយស្រួលដល់ពួកគេ ក្នុងការស្វែងរកការងារធ្វើ ឬស្នើសុំ​សេវា​ផ្សេង​ៗ សម្រាប់តម្រូវការប្រើប្រាស់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm