ប្រទេសចិន ព្រមានហ្វីលីពីនឲ្យបញ្ឈប់សកម្មភាពបង្កហេតុនៅសមុទ្រចិនខាងត្បូង

2025/08/29 07:16:40 pm        133

ទីក្រុងប៉េកាំង បានរំលឹកជាថ្មីកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា តំបន់ថ្មប៉ប្រះទឹក Ren'ai គឺជាផ្នែកដែលមានដើមកំណើតនៃទឹកដីរបស់ខ្លួន ដោយបានព្រមានហ្វីលីពីនឱ្យបញ្ឈប់ការបង្កហេតុដែនសមុទ្រ និងបញ្ឈប់ការធ្វើឱ្យស្ថានការណ៍ស្មុគស្មាញនៅសមុទ្រចិនខាងត្បូង។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បាននិយាយថា សកម្មភាពរបស់នាវាចិន នៅក្នុងដែនទឹកដែលស្ថិតនៅក្រោមយុត្តាធិការរបស់ប្រទេសចិន គឺស្របច្បាប់ និងហួសពីការរិះគន់ដោយលោកបានបន្ថែមថា ហ្វីលីពីនបានបំពានលើទឹកដីរបស់ប្រទេសចិន ដោយចតនាវាចោលរយៈពេលដ៏យូរនៅលើតំបន់ថ្មប៉ប្រះទឹក។

ការអត្ថាធិប្បាយរបស់លោក Guo បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីមានរបាយការណ៍ដកស្រង់ពីភាគីហ្វីលីពីនដែលបាននិយាយថា ទោះបីជាមានការកើនឡើងនៃសកម្មភាពរបស់ចិននៅក្នុងដែនទឹកក្បែរថ្មប៉ប្រះទឹក Ren'ai ក៏ដោយ ក៏ហ្វីលីពីននឹងមិនបញ្ឈប់បេសកកម្មទៀងទាត់ដើម្បីផ្គត់ផ្គង់នាវាហ្វីលីពីនឡើងវិញ ដែលបានចុះចតដោយខុសច្បាប់នៅលើថ្មប៉ប្រះទឹកក្នុងឆ្នាំ១៩៩៩ នោះទេ។

លោក Guo បាននិយាយថា ការចតចោលនាវារបស់ហ្វីលីពីន ក៏ជាការរំលោភលើសេចក្តីប្រកាសស្តីពីក្រមប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង ដែលអំពាវនាវឱ្យភាគីនានា ជៀសវាងពីកោះ និងថ្មប៉ប្រះទឹកដែលគ្មានមនុស្សរស់នៅ នោះដែរ ដោយបន្ថែមថា ប្រទេសចិន ស្នើយ៉ាងទទូចឲ្យហ្វីលីពីនយកនាវានោះចេញ៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        3
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        91
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm