និស្សិតឥណ្ឌូនេស៊ី ប្តេជ្ញាធ្វើការតវ៉ាបន្ថែមទៀត បន្ទាប់ពីមនុស្សម្នាក់ស្លាប់ក្នុងបាតុកម្មនៅក្រុងហ្សាការតា

2025/08/29 07:41:42 pm        134

និស្សិតឥណ្ឌូនេស៊ី បាននិយាយថា ពួកគេនឹងចេញតវ៉ានៅទីស្នាក់ការនគរបាលក្រុងហ្សាការតា នៅថ្ងៃសុក្រ (២៩ សីហា) នេះ បន្ទាប់ពីអ្នកជិះម៉ូតូម្នាក់បានស្លាប់នៅពេលត្រូវរថយន្តនគរបាលបុក អំឡុងការប៉ះទង្គិចដោយហិង្សាជុំវិញបាតុកម្មមួយនៅខាងក្រៅសភាកាលពីថ្ងៃព្រហស្បតិ៍។

លោក Muzammil Ihsan ប្រធានសហជីពនិស្សិតដ៏ធំបំផុតរបស់ឥណ្ឌូនេស៊ី បានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមនិស្សិតនឹងតវ៉ាប្រឆាំងអំពើហិង្សារបស់នគរបាលនៅរសៀលថ្ងៃសុក្រនេះ ហើយលោករំពឹងថា ក្រុមនិស្សិតផ្សេងទៀតនឹងចូលរួម។

កាលពីថ្ងៃព្រហស្បតិ៍ ក្រុមបាតុករបានតវ៉ាបញ្ហាមួយចំនួន រួមមានប្រាក់ខែរបស់សមាជិកសភា មូលនិធិអប់រំ និងកម្មវិធីអាហារសាលារបស់រដ្ឋាភិបាល។ ខណៈការតវ៉ានៅតែបន្តដល់ពេលយប់ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា នគរបាលកុបកម្មប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹកដើម្បីព្យាយាមបំបែកហ្វូងមនុស្ស។

លោក Asep Edi Suheri ប្រមុខនគរបាលរដ្ឋធានីហ្សាការតា និយាយថា អំឡុងពេលប៉ះទង្គិចគ្នានោះ រថយន្តនគរបាលពាសដែកមួយគ្រឿង បានជ្រុលទៅបុក និងសម្លាប់អ្នកជិះម៉ូតូម្នាក់។ សមាគមអ្នកជិះម៉ូតូ និយាយថា បុរសដែលស្លាប់នោះមិនពាក់ព័ន្ធនឹងការតវ៉ាទេ ហើយក្រោយមក ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ក្រុមដែលដឹកនាំដោយអ្នកបើកម៉ូតូ បានចេញតវ៉ានៅមុខទីស្នាក់ការនគរបាលកុបកម្ម កាលពីយប់ថ្ងៃព្រហស្បតិ៍៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        11
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        30
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm