រដ្ឋមន្ត្រីការបរទេសអ៊ីតាលី មើលមិនឃើញការបញ្ចប់សង្គ្រាមអ៊ុយក្រែន នៅក្នុងឆ្នាំនេះទេ

2025/08/29 09:46:12 pm        295

រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៨ សីហា) ថា សង្រ្គាមរបស់រុស្ស៊ី លើអ៊ុយក្រែន ទំនងជាមិនបញ្ចប់នៅក្នុងឆ្នាំនេះទេ ខណៈទីក្រុងមូស្គូ បង្កើនការវាយប្រហារកាន់តែខ្លាំងឡើងលើទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែន។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅទីក្រុងរ៉ូម លោក Tajani បានលើកឡើងថា៖ សង្រ្គាមនេះនឹងមិនបញ្ចប់ក្នុងពេលឆាប់ៗដូចដែលមនុស្សគ្រប់គ្នាបាននិយាយ និងជឿជាក់នោះទេ។ លោកបន្ថែមថា លោកមិនចង់ក្លាយជាមនុស្សទុទិដ្ឋិនិយមឡើយ ប៉ុន្តែក្នុងគំនិតរបស់លោក គឺថាមិនអាចមានដំណោះស្រាយមុនដំណាច់ឆ្នាំនេះបានទេ។

ការអត្ថាធិប្បាយរបស់ប្រមុខការទូតអ៊ីតាលីរូបនេះ បានកើតឡើងស្របពេលមនុស្សជាង ២០នាក់ រួមទាំងកុមារជាច្រើននាក់ ត្រូវបានសម្លាប់នៅទីក្រុងគីវកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់រុស្ស៊ី ដែលធ្វើឱ្យខូចខាតដល់អគារបេសកកម្មរបស់សហភាពអឺរ៉ុប និងការិយាល័យក្រុមប្រឹក្សាអង់គ្លេស នៅរដ្ឋធានីអ៊ុយក្រែននេះផងដែរ។

នៅថ្ងៃព្រហស្បតិ៍ដដែលនោះ វិមានក្រឹមឡាំងនិយាយថា ខ្លួននៅតែចាប់អារម្មណ៍ក្នុងការបន្តកិច្ចចរចាសន្តិភាពលើអ៊ុយក្រែន បើទោះបីជារុស្ស៊ី នៅតែបន្តការវាយប្រហារក៏ដោយ ហើយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា ភាគីជម្លោះទាំងពីរកំពុងតែបន្តវាយប្រហារគ្នាទៅវិញទៅមក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        124
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        117
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm