រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អំពាវនាវឲ្យអ៊ីស្រាអែលដាក់បញ្ចូលតំបន់ហ្កាហ្សា ជាឧបសម្ព័ន្ធរបស់ខ្លួន

2025/08/29 09:51:31 pm        444

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់អ៊ីស្រាអែល លោក Bezalel Smotrich កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យរដ្ឋាភិបាល ចាប់ផ្តើមដាក់ផ្នែកខ្លះនៃតំបន់ហ្កាហ្សាស្ទ្រីបជាឧបសម្ព័ន្ធរបស់ប្រទេសនេះ ប្រសិនបើក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស នៅតែបន្តបដិសេធមិនទម្លាក់អាវុធរបស់ខ្លួននោះ។

រដ្ឋមន្ត្រីស្តាំនិយមជ្រុល ដែលបានប្រឆាំងជំទាស់ជាដាច់ខាតចំពោះការធ្វើកិច្ចព្រមព្រៀងណាមួយជាមួយក្រុមហាម៉ាស ដើម្បីបញ្ចប់សង្រ្គាមជិតពីរឆ្នាំនោះ បានបង្ហាញផែនការរបស់ខ្លួន ដើម្បី«ឈ្នះនៅតំបន់ហ្កា ហ្សា នៅចុងឆ្នាំនេះ» ក្នុងសន្និសីទសារព័ត៌មានមួយ នៅក្នុងទីក្រុងហ្ស៊េរុយសាឡឹម។

នៅក្រោមសំណើរបស់លោក Smotrich ក្រុមហាម៉ាស នឹងត្រូវបានផ្តល់ឱសានវាទឲ្យចុះចាញ់ ទម្លាក់ អាវុធ និងដោះលែងចំណាប់ថ្នូរ ដែលកំពុងត្រូវបានឃុំខ្លួនក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីការវាយប្រហារនៅខែតុលា ឆ្នាំ ២០២៣ របស់ក្រុមនេះ ដែលបានបង្កឲ្យមានសង្រ្គាមនេះ។

ប្រសិនបើក្រុមហាម៉ាស នៅតែមិនព្រម លោក Smotrich បាននិយាយថា អ៊ីស្រាអែល គួរតែដាក់បញ្ចូលផ្នែកមួយនៃទឹកដីនេះ ជាឧបសម្ព័ន្ធ រៀងរាល់សប្តាហ៍សម្រាប់រយៈពេល ៤សប្តាហ៍ ដោយនាំយកតំបន់ហ្កាហ្សាស្ទ្រីបភាគច្រើន ដាក់នៅក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែលទាំងស្រុង។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        17
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        36
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        31

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm