ប្រមុខមន្ទីរបញ្ចកោណ ប្រកាសពីការបង្កើតក្រុមការងារប្រឆាំងយានដ្រូន

2025/08/29 10:30:42 pm        86

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth បានប្រកាសពីការបង្កើតក្រុមការងារអន្តរទំនាក់ទំនងរួមមួយ ដើម្បីទប់ទល់នឹងប្រព័ន្ធយានដ្រូនគ្មានមនុស្សបើក(UAS)ដែលបង្កអរិភាព។

លោកបាននិយាយនៅក្នុងវីដេអូនៅលើទំព័របណ្តាញសង្គម Xរបស់ខ្លួនថា៖«ពុំមានការងឿងឆ្ងល់ទេថា ការគំរាមកំហែងដែលយើងប្រឈមមុខ នាពេលបច្ចុប្បន្ននេះ ពីយានដ្រូនដែលបង្កអរិភាព កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ»។

ដោយត្រូវបានប្រតិបត្តិការនៅក្រៅប្រទេស និងនៅតាមព្រំដែនរបស់ប្រទេសនេះ ប្រព័ន្ធយានដ្រូនគ្មានមនុស្សបើកដែលបង្កអរិភាព កំពុងស្វែងរកការបង្កគ្រោះថ្នាក់ដលទាហានអាមេរិក មូលដ្ឋានទ័ព និង អធិបតេយ្យភាពនៃដែនអាកាសជាតិ ដោយលោកបន្ថែមថា ក្រុមការងារថ្មី នឹងក្លាយជា «ក្រុមបង្រួបបង្រួមដែលនឹងស្វែងរកការប្រមូលផ្តុំនូវទេពកោសល្យល្អបំផុតពីភ្នាក់ងាររដ្ឋាភិបាលជាច្រើន ដើម្បីប្រឆាំងនឹងការគំរាមកំហែងរបស់ប្រព័ន្ធយានដ្រូនគ្មានមនុស្សបើក(UAS) និងស្ដារការគ្រប់គ្រងលើមេឃ។

លោក Hegseth បាននិយាយថា៖«ក្រុមការងារនេះ ត្រូវបានគេហៅថា counter-UAS គឺប្រព័ន្ធប្រឆាំងយានដ្រូនគ្មានមនុស្សបើក»។

លោកបានកត់សម្គាល់ថា បច្ចុប្បន្ននេះ មន្ទីរបញ្ចកោណ កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដើម្បីកាត់បន្ថយកិច្ចការដែលមិនចំាចាច់មួយចំនួន និងប្រមូលផ្តុំធនធាន ដើម្បីផ្តល់សិទ្ធិអំណាចដល់ក្រុមការងារ ជាមួយនឹង «សិទ្ធិអំណាចពេញលេញ ដើម្បីយកឈ្នះក្រុមគូប្រជែងរបស់យើង»។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm