អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានបដិសេធមិនបញ្ជាក់ថាតើសហរដ្ឋអាមេរិកអាចនឹងប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងវ៉េណេហ្ស៊ុយអេឡាដែរ ឬអត់នោះទេ ដោយកត់សម្គាល់ថាប្រធានាធិបតីរបស់ប្រទេសនេះ គឺលោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) កាន់តំណែងរបស់ខ្លួន ដោយខុសច្បាប់។
លោកស្រី Leavitt បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានជាទៀងទាត់មួយ ក្នុងការឆ្លើយតបទៅនឹងសំណួរអំពីលទ្ធភាពនៃសកម្មភាពយោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងវ៉េណេហ្ស៊ុយអេថា៖«ខ្ញុំនឹងនិយាយជំនួសមុខឲ្យលោកប្រធានាធិបតី ទាក់ទងនឹងសកម្មភាពយោធា ឬសំណួរអំពីរឿងនោះទេ»។ លោកស្រី ក៏បានគូសបញ្ជាក់ផងដែរថា លោក ត្រាំ «បានត្រៀមរួចជាស្រេច ដើម្បីប្រើប្រាស់គ្រប់សមាសភាពនៃអំណាចរបស់អាមេរិក ដើម្បីបញ្ឈប់គ្រឿងញៀនពីការហូរចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក និង «នាំខ្លួនអ្នកទទួលខុសត្រូវ ឡើងតុលាការ»។

លោកស្រី Leavitt បានសង្កត់ធ្ងន់ថា៖«របបរបស់លោក ម៉ាឌូរ៉ូ មិនមែនជារដ្ឋាភិបាលស្របច្បាប់របស់ប្រទេសវ៉េណេហ្ស៊ុយអេឡា» ហើយ លោក ម៉ាឌូរ៉ូ ក៏មិនមែនជាប្រធានាធិបតីស្របច្បាប់ដែរ។
