លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Sergey Shoigu បាននិយាយនៅក្នុងអត្ថបទមួយសម្រាប់ សារព័ត៌មានRossiyskaya Gazeta តំណាងក្រុមភេរវករជាង ២៣.000នាក់ កំពុងធ្វើសកម្មភាព នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយបានបន្ថែមថា អាជ្ញាធរនៅទីក្រុងកាប៊ុល កំពុងប្រយុទ្ធប្រឆាំងពួកគេ យ៉ាងសកម្ម។

លោកបានសរសេរថា៖«តាមការប៉ាន់ប្រមាណរបស់យើង មានអង្គការភេរវកម្មអន្តរជាតិប្រហែល ២០ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយមានជនសកម្មប្រយុទ្ធសរុបជាង ២៣.000នាក់ ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់តំបន់ និងពិភពលោក។ លោក Shoigu បានកត់សម្គាល់ថា ថ្នាក់ដឹកនាំអាហ្វហ្គានីស្ថាន កំពុងចាត់វិធានការ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ឲ្យអស់ពីសមត្ថភាព។
លោកបាននិយាយថា សកម្មភាពរបស់ក្រុមភេរវករ នៅតែជាកត្តាមួយ ដែលជាប់ទាក់ទងដោយផ្ទាល់ទៅនឹងការផលិតគ្រឿងញៀន ដោយបានបន្ថែមថា៖«ក្តីបារម្ភខ្លាំងបំផុត គឺបណ្តាលមកពីសកម្មភាពរបស់ក្រុម ISIS អាហ្វហ្គានីស្ថានឈ្មោះ Vilayat Khorasan ដែលមានជំរុំហ្វឹកហាត់ និងមូលដ្ឋានគាំទ្រ ភាគច្រើននៅភាគខាងកើត ភាគខាងជើង និងភាគឦសាននៃប្រទេសនេះ។
លោក Shoigu បានកត់សម្គាល់ឃើញថា ទីក្រុងកាប៊ុលតែងតែសម្លាប់ក្រុមសកម្មប្រយុទ្ធ ISIS ។ លោកបានសន្និដ្ឋានថា៖«ជាការពិត ប្រសិនបើមានទណ្ឌកម្មទណ្ឌកម្មដែលដាក់ដោយប្រទេសលោកខាងលិចប្រឆាំងនឹងក្រុមតាលីបង់ទេ ការប្រយុទ្ធប្រឆាំងនេះ នឹងមានប្រសិទ្ធភាពជាងនេះ»។
