វាយកូនបាល់៖ កីឡាការិនីអង់គ្លេសវ័យក្មេងអតីតជើងឯក US Open, Emma Raducanu បានធ្លាក់ចេញពីការប្រកួត Grand Slam, Australian Open ហើយក្រោយបរាជ័យក្រោមស្នាដៃកីឡាការិនីម៉ុងតេណេក្រូ Danka Kovinci។ កីឡាករវ័យ ១៩ឆ្នាំរូបនេះបាននាំមុខក្នុងសិតដំបូង ៣-០ ទៅហើយមុនពេលដែលមានរបួសដៃហើយក៏ចាញ់ក្នុងសិតដំបូងនេះ ៤-៦។

បន្ទាប់ពីទទួលបានការពិនិត្យព្យាបាលបឋម Emma Raducanu ក៏បានយកឈ្នះសិតទីពីរវិញ ៦-៤ មុនពេលដែល Danka Kovinci យកឈ្នះនៅសិតកាត់សេចក្តី ៦-៣។ ជ័យជំនះនេះមានន័យថា Danka Kovinci បានក្លាយជាកីឡាការិនីម៉ុងតេណេក្រូទី១ ដែលឈានឡើងវគ្គ ៣២នាក់ចុងក្រោយ Australian Open។ ងាកមកលទ្ធផលផ្សេងទៀតកីឡាការិនីលំដាប់លេខ ២ ពិភពលោក Aryna Sabalenka បានបន្តដំណើរឡើងជុំទី៣ ក្រោយយកឈ្នះកីឡាការិនីចិន Xinyu Wang ១-៦, ៦-៤ និង ៦-២។
កីឡាការិនីបេឡារុស Sabalenka នឹងបន្តទៅជុំទី៣ ជួបជាមួយកីឡាការិនីរុស្ស៊ី Marketa Vondrousova ដែលបានទំលាក់កីឡាការិនីរុស្ស៊ី Samsonova។ ដោយឡែកសំរាប់កីឡាការិនីអេស្ប៉ាញអតីតជើងឯក Grand Slam ពីរលើក Gabine Muguruza បានធ្លាក់ពីការប្រកួតហើយក្រោយចាញ់កីឡាការិនីបារាំង Alize Cornet ៦-៣ និង ៦-៣។ Alize Cornet នឹងបន្តជួបជាមួយកីឡាការិនីរុស្ស៊ី Tamara Zidansek ដែលបានយកឈ្នះកីឡាការិនីអង់គ្លេស Heather Watson៕
អត្ថបទ៖នាង សុភាវុធ