ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្សព្វផ្សាយ «ទស្សនវិស័យមុខរបរ និងការងារ» ដែលជាត្រីវិស័យនាំផ្លូវយុវជនដើម្បីស្វែងរកការងារ និងត្រៀមខ្លួនចូលទីផ្សារការងារ

2025/08/29 11:04:18 pm        404

នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានអញ្ជើញ​ជាអធិបតីដ៏​ខ្ពង់ខ្ពស់ក្នុង​ពិធីបើកសិ​ក្ខាសាលាផ្សព្វផ្សាយទស្សនវិស័យមុខរបរ និងការងារ(Occupational Outlook) ឆមាសទី២ ឆ្នាំ២០២៥ ដើម្បីផ្សព្វផ្សាយពីតម្រូវការជំនាញ និងការងារសម្រាប់យុវជន ដោយ​បាន​បញ្ចូលបន្ថែមព័ត៌មានទាក់ទងនឹងតម្រូវការ គុណវុឌ្ឍិ និងជំនាញ សម្រាប់ជាត្រីវិស័យនាំផ្លូវយុវជនដែលស្វែងរកការងារដំបូង ក្នុងការជ្រើសរើស​មុខរបរដែល​មានតម្រូវការខ្ពស់​នៅក្នុងទីផ្សារការងារបច្ចុប្បន្ន និងអនាគត។

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍ថា ទស្សនវិស័យមុខរបរ និងការងារនេះ ត្រូវបានប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធដូចជា ការប្រមូលទិន្នន័យ​តម្រូវការ​ងារ​ពីក្រុម​ហ៊ុន និងគ្រឹះស្ថាន ទិន្នន័យពីទីភ្ជាក់ងារជាតិមុខរបរ និងការងារ(NEA) និងទិន្នន័យតម្រូវការកម្លាំងពលកម្មដែលក្រុមហ៊ុន និងគ្រឹះស្ថាន​គ្រោងនឹងមាន​តម្រូវការ​នាពេល​អនាគត។ លើសពីនេះ ក្រសួងបាន ប្រមូលព័ត៌មានជាធាតុចូលពីរបាយការណ៍ថ្នាក់តំបន់ The Future of Work: Regional Perspectives របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) និង របាយការណ៍ថ្នាក់សកល The Future of Jobs Report 2025 របស់វេទិការសេដ្ឋកិច្ចពិភពលោក (World Economic Forum) ផងដែរ។

តាមរយៈលទ្ធផលនៃការអង្កេត និងវិភាគបានបង្ហាញថា ជំនាញដែលកំពុងមានតម្រូវការខ្ពស់នៅកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត មានដូចជា ទំនាញបច្ចេកវិទ្យា, វិស្វកម្ម, គ្រប់គ្រងទិន្នន័យ, បដិវត្តកម្មឌីជីថល និងជំនាញផ្នែកផលិតកម្មនិងកម្មន្តសាលជាដើម ដែលទាមទារឱ្យមានការពង្រីក និងបង្កើនកម្មវិធីបណ្តុះបណ្តាលបន្ថែម។

ទន្ទឹមគ្នានេះឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា៖ «ការផ្សព្វផ្សាយទស្សនវិស័យមុខរបរ និងការងារ» នាឱកាសនេះ គឺយើងចង់ទាញចំណាប់អារម្មណ៍​របស់យុវជន​ឱ្យបាន​យល់​ដឹង​អំពីការងារ មុខរបរ និងអាជីពដែលកំពុងមានតម្រូវការនៅលើទីផ្សារ។ ទាល់តែពួកគាត់ស្គាល់ពីតម្រូវការ តួនាទីអ្វី មុខរបរអ្វី ឬការងារអ្វី ដែលគេ​កំពុងត្រូវការ នោះ​ទើប​ពួក​គាត់ចាប់ផ្ដើមសួរខ្លួនឯងថា ដើម្បីធ្វើអាជីព មុខរបរ និងការងារដែលកំពុងមានត្រូវការនោះ តើពួកគាត់គួរតែរៀនជំនាញអ្វី ដើម្បីចាប់បាននូវឱកាសការងារ និងមុខ​របរនោះបាន»។

នេះជាការបោះពុម្ភផ្សាយលើកទី៤ ដើម្បីជាផែនទីបង្ហាញផ្លូវសម្រាប់កំណត់ជំនាញអាទិភាព និងជម្រើសអាជីពនៅក្នុងវិស័យដែលកំពុងមានសក្ដានុពល​នៅព្រះរា​ជាណា​ចក្រ​កម្ពុជា ចាប់តាំងពីដើមឆ្នាំ២០២៤មក ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញផ្សាយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm