ទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង នៅចិន បង្ហាញពីការផ្លាស់ប្តូរនៃសន្ទុះនៅក្នុងការទូតនុយក្លេអ៊ែរ

2025/08/29 11:06:01 pm        109

ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកចង់ជួបជាមួយលោក Kim Jong Un ទីក្រុងព្យុងយ៉ាង បានឆ្លើយតបតាមវិធីសាស្ត្រផ្ទាល់របស់ខ្លួន ដោយការប្រកាស អំពីការធ្វើដំណើររបស់មេដឹកនាំកូរ៉េខាងជើងរូបនេះទៅចូលរួមជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅឯព្រឹត្តិការណ៍ព្យុហយាត្រាយោធារបស់ប្រទេសចិន។

ការចូលរួមរបស់លោក Kim នៅឯពិធីប្រារព្ធទិវាជ័យជម្នះ ៣ កញ្ញា ដោយត្រូវឈររួមជាមួយបណ្ដាមេដឹកនាំដ៏មានឥទ្ធិពលបំផុតមួយចំនួនរបស់ពិភពលោក នឹងផ្ញើសារយ៉ាងច្បាស់ទៅកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនថា នេះមិនមែនជាប្រទេសកូរ៉េខាងជើងដែលធ្លាប់បានឃើញ កាលពីប៉ុន្មានឆ្នាំមុននោះទេ ពោលគឺនៅពេលដែលលោក Trump និងលោក Kim បានជួបគ្នាដោយផ្ទាល់ សម្រាប់កិច្ចពិភាក្សានុយក្លេអ៊ែរ។

សម្រាប់លោក Kim ដំណើរទស្សនកិច្ចនេះ នឹងបង្ហាញពីការចាប់ផ្តើមដំបូងរបស់លោក នៅលើឆាកការទូតពហុភាគី ចាប់តាំងពីលោកឡើងកាន់អំណាចកាលពី ១៤ឆ្នាំមុន ដោយបញ្ជាក់ពីការមានទំនុកចិត្តរបស់មេដឹកនារូបនេះ ដែលគាំទ្រដោយវឌ្ឍនភាពយ៉ាងឆាប់រហ័សនៅក្នុងភាពជាដៃគូជាមួយរុស្ស៊ី និងការបង្កើនជាលំដាប់នូវឃ្លាំងអាវុធនុយក្លេអ៊ែររបស់លោក។

គួរបញ្ជាក់ថា លើកចុងក្រោយដែលមេដឹកនាំកូរ៉េខាងជើងបានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ព្យុហយាត្រាយោធា ក្នុងប្រទេសចិន គឺនៅឆ្នាំ១៩៥៩។

លោក Victor Cha ប្រធាននៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ សម្រាប់ការសិក្សាពីកូរ៉េ បាននិយាយថា៖ «ប្រធានាធិបតីចិន លោក Xi Jinping នឹងមើលឃើញថា នេះជាឱកាសមួយ ដើម្បីភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយលោក Kim បន្ទាប់ពីរក្សាគម្លាតពីគ្នាយ៉ាងយូរ»៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm