នាយកប្រតិបត្តិ Nvidia៖ ការពិភាក្សាជាមួយអាមេរិក អំពីការអនុញ្ញាតលក់បន្ទះឈីប AI កម្រិតខ្ពស់ នៅចិន នឹងត្រូវការពេលវេលា

2025/08/29 11:15:59 pm        61

ការពិភាក្សាជាមួយសេតវិមាន ក្នុងការអនុញ្ញាតឲ្យក្រុមហ៊ុនបន្ទះឈីប AI (បញ្ញាសិប្បនិម្មិត) របស់សហរដ្ឋអាមេរិក គឺ Nvidia លក់កំណែទាបនៃបន្ទះឈីប GPU កម្រិតខ្ពស់ជំនាន់ក្រោយរបស់ខ្លួន ទៅកាន់ប្រទេសចិន នឹងត្រូវចំណាយពេល។ នេះបើយោងតាមនាយកប្រតិបត្តិរបស់ Nvidia គឺលោក Jensen Huang ដែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី២៨ ខែសីហា)។

អំឡុងកិច្ចសម្ភាសន៍ ក្នុងកម្មវិធីបណ្តាញអាជីវកម្មរបស់ប្រព័ន្ធផ្សព្វផ្សាយ Fox គឺកម្មវិធី «The Claman Countdown» នៅពេលត្រូវបានសួរ អំពីកិច្ចពិភាក្សាជាមួយសេតវិមាន ស្តីពីការលក់បន្ទះឈីប Blackwell ទៅចិន លោក Huang បានប្រាប់ថា ការពិភាក្សាបានចាប់ផ្តើមហើយ។

លោកបានបញ្ជាក់ថា៖ «ការជជែកពិភាក្សា នឹងចំណាយពេលបន្តិច ប៉ុន្តែលោកប្រធានាធិបតី (Donald) Trump យល់យ៉ាងច្បាស់ថា ការដែលពិភពលោកបង្កើត AI តាមបច្ចេកវិទ្យារបស់អាមេរិក ជួយឲ្យអាមេរិកឈ្នះការប្រណាំងប្រជែងផ្នែក AI»។

កាលពីដើមខែនេះ លោក Trump បានផ្តល់យោបល់ថា លោកអាចអនុញ្ញាតឲ្យក្រុមហ៊ុន Nvidia លក់បន្ទះឈីបកំណែទាប នៅក្នុងប្រទេសចិន ដោយកត់សម្គាល់ថា វានឹងមានសមត្ថភាពទាបពី ៣០ ទៅ ៥០ភាគរយជាងកំណែធម្មតា។

ការសម្រេចនោះកើតឡើងបើទោះបីជាមានការភ័យខ្លាចយ៉ាងខ្លាំង នៅក្នុងទីក្រុងវ៉ាស៊ីនតោន ដែលថា ចិនអាចប្រើប្រាស់សមត្ថភាព AI របស់សហរដ្ឋអាមេរិក ដើម្បីពង្រឹងកម្លាំងយោធារបស់ខ្លួន។ តែក្រុមអ្នកមាននិន្នាការប្រឆាំងចិន បារម្ភថា ការអនុញ្ញាតនេះ បើទោះជាត្រឹមបន្ទះឈីបមិនមានកម្រិតខ្ពស់ Blackwell ទៅកាន់ប្រទេសចិន អាចបើកឱកាសឲ្យទីក្រុងប៉េកាំងទទួលបានថាមពលកុំព្យូទ័រកម្រិតខ្ពស់បន្ថែមទៀតពីសហរដ្ឋអាមេរិក ខណៈដែលប្រទេសទាំង ២ កំពុងប្រជែងគ្នា ដើម្បីឧត្តមភាពបច្ចេកវិទ្យា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm