គណៈប្រតិភូពីគណបក្សទាំង២ របស់អាមេរិក អំពាវនាវឲ្យអ៊ីស្រាអែលបញ្ឈប់វាយប្រហារស៊ីរី

2025/08/29 11:18:07 pm        58

ក្រុមសមាជិកព្រឹទ្ធសភាជាន់ខ្ពស់របស់សហរដ្ឋអាមេរិកពីគណបក្សទាំង២ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៨ ខែសីហា) បានអំពាវនាវឲ្យអ៊ីស្រាអែលបញ្ឈប់ការទម្លាក់គ្រាប់បែក នៅស៊ីរី និង «ទាញយកប្រយោជន៍ពីឱកាសនេះ» បន្ទាប់ពីពួកគេត្រលប់ពីដំណើរទស្សនកិច្ច នៅទីក្រុងដាម៉ាស។

គណៈប្រតិភូ រួមមានសមាជិកកម្រិតខ្ពស់ខាងគណបក្សប្រជាធិបតេយ្យនៃគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភា លោកស្រី Jeanne Shaheen ក៏ដូចជាសមាជិកព្រឹទ្ធសភាមកពីសាធារណរដ្ឋដ៏មានឥទ្ធិពល លោកស្រី Joni Ernst និងសមាជិកសភា Joe Wilson ដែលជាសហប្រធាននៃក្រុមផ្ដោតលើអ៊ីស្រាអែល។

លិខិតពីគណៈប្រតិភូនោះ បានសរសេររៀបរាប់ថា៖ «សារគឺច្បាស់លាស់ណាស់ នោះគឺថា ស៊ីរីត្រូវការឱកាស ដើម្បីសម្រេចបានជោគជ័យ និងដើម្បីឆ្លងកាត់ អំពើហិង្សា និងជម្លោះដែលបានលេបត្របាក់ប្រទេសអស់រយៈពេលជាង ១៤ ឆ្នាំមកហើយ។ ការវាយប្រហារដោយអស្ថិរភាពកាលពីយប់មិញ (ទី២៧ ខែសីហា) លើប្រទេសស៊ីរី ពីសំណាក់អ៊ីស្រាអែល ធ្វើឲ្យគោលដៅនោះកាន់តែលំបាកក្នុងការសម្រេចបាន»។

គួរបញ្ជាក់ថា បើយោងតាមទូរទស្សន៍រដ្ឋ បានឲ្យដឹងថា អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើគោលដៅ នៅខាងក្រៅទីក្រុងដាម៉ាសជាច្រើនដង ក្នុងសប្តាហ៍នេះ ដោយបានសម្លាប់ទាហានស៊ីរីយ៉ាងហោចណាស់ ៦នាក់។ កាលពីយប់ថ្ងៃពុធ (ទី២៧ ខែសីហា) ការវាយប្រហាររបស់អ៊ីស្រាអែលបន្ថែមទៀត បានផ្តោតលើទីតាំងមួយទៀត នៅជិតរដ្ឋធានីរបស់ស៊ីរី។

អំឡុងដំណើរទស្សនកិច្ចនោះ គណៈប្រតិភូនៃសមាជិកសភាអាមេរិកនោះ បានជួបជាមួយប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa រដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រី និងប្រជាជនស៊ីរី មកពីមជ្ឈដ្ឋាន និងសាសនាផ្សេងៗគ្នា៕

អត្ថបទដែលទាក់ទង

បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ

2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm