ប្រមុខការពារជាតិអាមេរិកនឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាពេលឆាប់ៗនេះ

2025/08/29 11:24:45 pm        183


រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក ឯកឧត្តម ភិត ហេកសិត Pete Hegseth នឹងបំពេញទស្សន កិច្ចនៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ ដោយដំណើរទស្សនកិច្ចនេះនឹងមានកិច្ចពិភាក្សាគ្នាជាច្រើន ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរបន្ថែមទៀត លើវិស័យការពារជាតិនៃប្រទេសទាំងពីរ។

 នៅក្នុងកិច្ចជំនួបជាមួយគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដឹកនាំដោយលោកជំទាវ Beth Van Duyne សមាជិកសភាមកពីគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Texas នៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ នៅទីស្តីការក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាបានលើកឡើងថា បច្ចុប្បន្នកម្ពុជា និងអាមេរិកនៅសល់កិច្ចសហប្រតិបត្តិការដែលត្រូវបំពេញរួមគ្នាជាច្រើនទៀតជាពិសេសគឺឯកឧត្តមក៏កំពុងរង់ចាំស្វាគមន៍ជជែកពិភាក្សាកិច្ចការងារបន្ថែមទៀត ជាមួយឯកឧត្តម ភិត ហេកសិត (Pete Hegseth)រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ។

 នៅក្នុងកិច្ចជំនួបខាងលើនេះ ប្រមុខការពារជាតិកម្ពុជា និងលោកជំទាវ Beth Van Duyne បានសន្ទនាគ្នាជាច្រើន ដោយបានផ្តោតជាសំខាន់លើការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកជាពិសេសលើវិស័យការពារជាតិទាំងពេលបច្ចុប្បន្ន ក៏ដូចជាចក្ខុវិស័យកិច្ចការពារជាតិ នាពេលអនាគតផងដែរ ។ ភាគីទាំងពីរបានកត់សំគាល់ពីលទ្ធផលជាវិជ្ជមាន នៃការចាប់ផ្តើមតភ្ជាប់ទំនាក់ទំនងល្អប្រសើរឡើងវិញជាលំដាប់ ចាប់តាំងពីឆ្នាំ២០២២ ពោលគឺបន្ទាប់ពីដំណើរទស្សន:កិច្ចរបស់លោកជំទាវ Beth Van Duyne ផ្ទាល់ក៏ដូចជាដំណើរទស្សនកិច្ច របស់ឯកឧត្តម ឡយ អូស្ទីន រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក កាលពីពេលកន្លងទៅនៅកម្ពុជា។

 នៅក្នុងកិច្ចជំនួបនោះដែរនាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណ ចំពោះ លោកជំទាវ Beth Van Duyne សមាជិកសភា មកពីគណបក្សសាធារណរដ្ឋ ប្រចាំរដ្ឋ Texas នៃសហរដ្ឋអាមេរិក និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាការបង្ហាញនូវការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិក ក្នុងពេលដែលកម្ពុជាកំពុងជួបប្រទះនូវការលំបាកនាពេលនេះ។ 

 ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោកជំទាវ Beth Van Duyne លើកឡើងថា មុនពេលមកដល់កម្ពុជា លោកជំទាវ និងគណៈប្រតិភូបានអញ្ជើញទៅប្រទេសថៃរួចហើយ ក្នុងនោះដែរវាពិតជាមានសារៈសំខាន់ណាស់ដែលក្រុមការងាររបស់លោកជំទាវ ទោះបីមិនមែនជាអ្នកទៅសម្រេចថាតើអ្នកណាខុសអ្នកណាត្រូវ ប៉ុន្តែជារឿងល្អដែលយើងបានស្តាប់ភាគីទាំងសងខាង ដើម្បីមើលឃើញពីបញ្ហាផ្ទុយគ្នា ហើយយកទៅវិភាគពិចារណា ទៅលើបញ្ហាទាំងអស់នោះ។ លោកជំទាវបានបន្ថែមទៀតថា ដូចអ្វីដែលឯកឧត្តមបានលើកឡើង គឺមានកងកំលាំងរបស់កម្ពុជា១៨រូប ដែលត្រូវបានចាប់ខ្លួនដោយភាគីថៃ ដែលជារឿងមួយគួរអោយសោកស្តាយ ហើយលោកជំទាវរីករាយក្នុងការបញ្ជូនសារដែលឯកឧត្តមបានលើកឡើងនេះដល់ភាគីម្ខាងទៀតផងដែរ។

ជាមួយគ្នានោះដែរលោកជំទាវបានថ្លែងអំណរគុណ ចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានជជែកពិភាក្សា ដោយមានលទ្ធផលជាផ្លែផ្កាហើយលោកជំទាវមើលឃើញថា កម្ពុជា និងអាមេរិកមានប្រវត្តិនៃកិច្ចសហប្រតិបត្តិការក៏ដូចជាទំនាក់ទំនងយ៉ាងស៊ីជំរៅ និងមានតំលៃ ដូច្នេះលោកជំទាវសង្ឃឹមថា កិច្ចសហប្រតិបត្តការនិងទំនាក់ទំនងនេះនឹងអាចបន្តនិងអភិវឌ្ឍទៅមុខបន្ថែមទៀតដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ៕ អត្ថបទបាន ចក់រូបភាព ក្រសួងការពារជាតិ


អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        86
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        110
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm