អ៊ីរ៉ង់ប្តេជ្ញាឆ្លើយតប ខណៈអឺរ៉ុបចាប់ផ្ដើមកិច្ចប្រឹងប្រែងដាក់ទណ្ឌកម្មឡើងវិញរបស់ UN

2025/08/29 11:28:40 pm        69

ប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៨ ខែសីហា) បានចាប់ផ្តើមដំណើរការរយៈពេល ៣០ថ្ងៃ ដើម្បីដាក់ទណ្ឌកម្មឡើងវិញរបស់អង្គការសហប្រជាជាតិ (UN) លើអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងមចម្រាសរបស់ប្រទេសនេះ ដែលជាជំហានមួយទំនងជាធ្វើឲ្យមានភាពតានតឹង ពោលគឺ ២ខែបន្ទាប់ពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់។

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានចោទប្រកាន់ភ្លាមៗថា មហាអំណាចអឺរ៉ុបទាំង៣ ឬ E3 បានធ្វើឲ្យខូចដល់ការងារការទូត ហើយបានប្តេជ្ញាថា ទីក្រុងតេអេរ៉ង់នឹងមិនចុះញ៉ម ចំពោះការដាក់សម្ពាធ ជុំវិញចំណាត់ការរបស់ E3 ក្នុងការចាប់ផ្តើមនូវអ្វីដែលគេហៅថា «យន្តការដាក់ទណ្ឌកម្មឡើងវិញស្វ័យប្រវត្តិ»។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi ក៏បានបរិហារការសម្រេចចិត្តរបស់ E3 ដោយហៅវាថា «មិនសមហេតុផល ខុសច្បាប់ និងខ្វះមូលដ្ឋានច្បាប់»។

ដោយសង្កត់ធ្ងន់ថា ជំហររបស់អ៊ីរ៉ង់ នៅតែមានភាពរឹងមាំ ក្នុងការការពារសិទ្ធិស្របច្បាប់របស់ខ្លួន ក្រោមច្បាប់អន្តរជាតិ និងសន្ធិសញ្ញាមិនរីកសាយភាយ (NPT) លោក Araqchi បាននិយាយថា អ៊ីរ៉ង់នឹងឆ្លើយតបយ៉ាងសមស្រប ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ជាតិរបស់ខ្លួន។

ចំណែកអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បានព្រមានថា ប្រសិនបើការដាក់ទណ្ឌកម្មស្វ័យប្រវត្តិនោះជោគជ័យ កិច្ចសហប្រតិបត្តិការរបស់អ៊ីរ៉ង់ជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នឹងបញ្ចប់។

គួរបញ្ជាក់ថា ចាប់តាំងពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកលើទីតាំងដំឡើងនុយក្លេអ៊ែររបស់ខ្លួន កាលពីពាក់កណ្តាលខែមិថុនា អ៊ីរ៉ង់ និង E3 បានបើកកិច្ចចរចាជាច្រើនលើក ក្នុងគោលបំណងព្រមព្រៀងបោះបង់យន្តការដាក់ទណ្ឌកម្មឡើងវិញស្វ័យប្រវត្តិ។ ប៉ុន្តែ E3 បានចាត់ទុកថា កិច្ចពិភាក្សា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ មិនទទួលបានសញ្ញាគ្រប់គ្រាន់នៃការត្រៀមខ្លួន សម្រាប់កិច្ចព្រមព្រៀងថ្មី ពីសំណាក់អ៊ីរ៉ង់ឡើយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm