រដ្ឋាភិបាលអង់គ្លេស និយាយថា មន្ត្រីអ៊ីស្រាអែលមិនត្រូវបានអញ្ជើញឲ្យចូលរួមពិព័រណ៍អាវុធ នៅទីក្រុងឡុងដ៍ទេ

2025/08/29 11:50:51 pm        68

អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេស បាននិយាយនៅថ្ងៃសុក្រនេះថា តំណាងរដ្ឋាភិបាលអ៊ីស្រាអែល នឹងមិនត្រូវបានអញ្ជើញឲ្យចូលរួមការតាំងពិព័រណ៍អាវុធដ៏ធំនៅទីក្រុងឡុងដ៍ នៅខែក្រោយនេះទេ ចំពេលទំនាក់ទំនងការទូតរវាងអង់គ្លេស និងអ៊ីស្រាអែល កាន់តែអាក្រក់ឡើងៗ ជុំវិញជម្លោះនៅតំបន់ហ្កាហ្សា។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិដែលបានផ្ញើតាមអ៊ីមែលទៅសារព័ត៌មាន AFP បានឲ្យដឹងថា ៖«យើងអាចបញ្ជាក់ថា ពុំមានគណៈប្រតិភូរដ្ឋាភិបាលអ៊ីស្រាអែល នឹងត្រូវបានអញ្ជើញឲ្យចូលរួមការតាំង ពិព័រណ៍ការពារជាតិ «DSEI UK 2025» នៅក្នុងខែកញ្ញាទេ។

ក្រុមហ៊ុនការពារជាតិអ៊ីស្រាអែល នឹងនៅតែត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងព្រឹត្តិការណ៍ពីរឆ្នាំម្តង។ ប៉ុន្តែអ៊ីស្រាអែល បានរិះគន់ការសម្រេចចិត្តនេះថា ជាការរើសអើង។

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Keir Starmer បានព្យួរអាជ្ញាប័ណ្ណនាំចេញអាវុធទៅអ៊ីស្រាអែលសម្រាប់ប្រើប្រាស់នៅតំបន់ហ្កាហ្សា ផ្អាកកិច្ចចរចាពាណិជ្ជកម្មសេរីជាមួយអ៊ីស្រាអែល និងដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែលស្តាំនិយមពីររូប ក្នុងការប្រឆាំងជំទាស់នឹងការធ្វើសង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។

សេចក្តីថ្លែងការណ៍របស់ចក្រភពអង់គ្លេស បានបន្ថែមថា៖«ការសម្រេចចិត្តរបស់រដ្ឋាភិបាលអ៊ីស្រាអែលក្នុងការបង្កើនប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា គឺខុស»។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        158
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        197
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm