ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចុះពិនិត្យអាកាសយានដ្ឋានអន្ដរជាតិតេជោ

2025/08/29 04:56:44 pm        193

កណ្ដាល៖ ឯកឧត្តម​សន្ដិបណ្ឌិត នេត សាវឿន ប្រធានគណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៉ីវិល នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យអាកាសយានដ្ឋានអន្ដរជាតិតេជោ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលត្រៀមនឹងដាក់ឲ្យដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខឆាប់ៗនេះ។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីឯកឧត្តម ប៉ែន វិបុល ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស, ឯកឧត្តម​បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

នៅពេលចុះពិនិត្យនេះ មន្ដ្រីជាន់ខ្ពស់ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល ព្រមទាំងលោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានផ្តល់បទបង្ហាញអំពី ទិដ្ឋភាពទូទៅដ៏ល្អប្រណិតរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ និងការត្រៀមខ្លួនរួចរាល់ក្នុងការទទួលជើងហោះហើរជាតិ និងអន្តរជាតិគ្រប់កម្រិត និងគ្រប់ប្រភេទពីគ្រប់ទិសទីនៅលើពិភពលោកមកកាន់ព្រះរាជាណាចក្រកម្ពុជា ។

ក្រោយបញ្ចប់ទស្សនកិច្ចពិនិត្យហើយនោះ ឯកឧត្តម​សន្ដិបណ្ឌិត នេត សាវឿន បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាស្នាដៃកូនខ្មែរ និងជាសមិទ្ធផលដ៏អស្ចារ្យក្រោមសម័យតេជោធិបតី។ នេះគឺជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ដែលមានអាកាសយានដ្ឋានធំបំផុតលំដាប់អន្តរជាតិ និងជាតម្លៃបន្ថែមខ្ពស់សម្រាប់វិស័យទេសចរណ៍។

ចំពោះមុខនូវអ្វីដែលត្រៀមដាក់ឲ្យដំណើរការឆាប់ៗនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៉ីវិល បានណែនាំដល់គ្រប់បណ្ដាអង្គភាព ស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសស្ថាប័នដែលទទួលបន្ទុកការងារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ត្រូវត្រៀមលក្ខណៈម្ចាស់ការណ៍ឲ្យបានគ្រប់គ្រង គ្រប់ស្ថានភាពទាំងអស់ ដើម្បីធានាឲ្យដំណើរការនេះបានប្រព្រឹត្តទៅដោយជោគជ័យ។

ឯកឧត្តម​សន្ដិបណ្ឌិត បានគូសបញ្ជាក់ទៀតថា មន្ដ្រីគ្រប់ផ្នែកទាំងអស់ដែលបម្រើការងារនៅក្នុងអាកាសយានដ្ឋានអន្ដរជាតិតេជោ គឺជាអ្នកដែលតំណាងឲ្យប្រទេសជាតិមុនគេ នៅចំពោះមុខភ្ញៀវជាតិ និងអន្ដរជាតិទាំងអស់ដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជាតាមរយៈជើងហោះហើរ ពោលត្រូវតែបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ រក្សាសេចក្ដីថ្លៃថ្នូរ និងមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម​សន្ដិបណ្ឌិត នេត សាវឿន បានកត់សម្គាល់ថា អាកាសយានដ្ឋានអន្ដរជាតិតេជោ ត្រូវបានបំពេញទៅដោយឧបករណ៍ស៊េរីទំនើបៗចុងក្រោយគេបង្អស់ ដូច្នេះហើយមន្ដ្រីដែលបម្រើការងារត្រូវតែរៀនសូត្រឲ្យបានល្អិតល្អន់ និងត្រូវប្រាកដថា ឧបករណ៍ទំនើបហើយ សមត្ថភាពរបស់មន្ដ្រីត្រូវតែខ្លាំងដូចគ្នា។ លើសពីនេះ ក៏ត្រូវយកចិត្តទុកដាក់ជួយដល់អ្នកដំណើរប្រកបដោយភាពស្មោះត្រង់ សំដៅរក្សាកិត្តិយស កិត្យានុភាពជាតិ។

សូមរំលឹកថា អាកាសយានដ្ឋានអន្តរជាតិតេជោបានចំណាយថវិកាសាងសង់អស់ទឹកប្រាក់ប្រមាណជាង ២០០០លានដុល្លារ ដំណាក់កាលទី១ និង ជាប់ចំណាត់ថ្នាក់លេខ ៩ នៃគម្រោងស្ថាបត្យកម្មពិភពលោកទាំង ១១ក្នុងឆ្នាំ២០២៥ ផ្អែកលើប្រណីតភាព រចនាបថ និងបរិស្ថានប្រកបទៅដោយរុក្ខជាតិបៃតង និងបានសាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិកតា។ ព្រលានយន្តហោះលំដាប់ 4F នេះអាចទទួលយន្តហោះខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១ ៕ អត្ថបទ ​បាន ​សុខរិទ្ធិ​


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am