យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានឲ្យដឹងថា កងកម្លាំងទ័ពអាកាសប៉ាគីស្ថានកាលពីល្ងាចថ្ងៃពុធ បានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងខេត្ត Nangarhar និង Khost របស់ប្រទេសអាហ្វហ្គានីស្ថាន ដោយបានបណ្តាលឲ្យមនុស្ស បីនាក់ស្លាប់ និង ៧នាក់ រងរបួស។

យោងតាមសារព័ត៌មាននេះ ប៉ាគីស្ថានបានវាយប្រហារអគារលំនៅឋាន នៅក្នុងស្រុក Shinwar នៃខេត្ត Nangarhar និងស្រុក Spera នៃខេត្ត Khost។
ក្រសួងការបរទេស និងការពារជាតិប៉ាគីស្ថាន នៅមិនទាន់ឆ្លើយតបនឹងសំណើរបស់រ៉យទ័រ ដើម្បីសុំការអត្ថាធិប្បាយនៅឡើយទេ។
យោងតាមទីភ្នាក់ងារនេះ ទំនាក់ទំនងរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន នៅតែតានតឹង ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ទីក្រុងអ៊ីស្លាម៉ាបាដ បានចោទទីក្រុងកាប៊ុលថាបានផ្តល់ជម្រកសុវត្ថិភាពដល់ក្រុមសកម្មប្រយុទ្ធនៃអង្គការភេរវកម្មដែលធ្វើការវាយប្រហារនៅប៉ាគីស្ថាន។ ប្រទេសអាហ្វហ្គានីស្ថាន បដិសេធការការចោទប្រកាន់នោះ។
