អ្នកនាំពាក្យរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថា ការធានាសន្តិសុខនាពេលអនាគតសម្រាប់អ៊ុយក្រែន គួរតែជាលទ្ធផលនៃដំណោះស្រាយដោយសន្តិវិធី ដោះស្រាយមូលហេតុឫសគល់នៃជម្លោះ ជាជាងបុរេលក្ខខណ្ឌសម្រាប់ការចរចា។
អ្នកការទូតរូបនេះ បានសង្កត់ធ្ងន់ថា៖«វាជារឿងសំខាន់ដែលត្រូវយល់ថា ការធានាសន្តិសុខ មិនមែនជាលក្ខខណ្ឌមួយ ប៉ុន្តែជាលទ្ធផលនៃដំណោះស្រាយដោយសន្តិវិធី ដោយផ្អែកលើការលុបបំបាត់មូលហេតុឫសគល់នៃវិបត្តិនៅអ៊ុយក្រែន។ ការបញ្ចប់វិបិត្តនេះ ក៏នឹងធានាបាននូវសន្តិសុខនៃប្រទេសរបស់យើង ផងដែរ»។

