ក្រុមមន្ត្រី៖ លិចទូក នៅម៉ូរីតានី បណ្ដាលឲ្យជនអន្តោប្រវេសន៍យ៉ាងតិច ៤៩នាក់ស្លាប់

2025/08/29 07:07:34 pm        55


ក្រុមមន្ត្រី នៅថ្ងៃសុក្រ (ទី២៩ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា ទូក ១គ្រឿងដែលដឹកជនអន្តោប្រវេសន៍ បានក្រឡាប់លិចនៅម្ដុំសមុទ្រនៃប្រទេសម៉ូរីតានី កាលពីដើមសប្តាហ៍នេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៩នាក់ និងប្រហែល ១០០នាក់កំពុងបាត់ខ្លួន។

មន្ត្រីឆ្មាំឆ្នេរជាន់ខ្ពស់ម្នាក់ បានប្រាប់បណ្ដាញសារព័ត៌មានថា៖ «អ្នកល្បាតរបស់យើងម្នាក់ អាចជួយសង្គ្រោះមនុស្សបាន ១៧នាក់។ មកទល់ពេលនេះ សាកសពចំនួន ៤៩នាក់ ត្រូវបានរកឃើញ និងកប់ ហើយការស្វែងរកកំពុងបន្តធ្វើ»។

មន្ត្រីរូបនោះបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងកាលពីយប់ថ្ងៃអង្គារ នៅពេលដែលជនអន្តោប្រវេសន៍ បានឃើញពន្លឺភ្លើងនៃទីក្រុងនៅម្ដុំតំបន់ឆ្នេរនៃប្រទេសម៉ូរីតានី ចម្ងាយប្រហែល ៨០គីឡូម៉ែត្រ នៅភាគខាងជើងនៃរដ្ឋធានី Nouakchott ហើយ «បាននាំគ្នាដើរទៅម្ខាងទូក ទើបបណ្តាលឲ្យវាផ្អៀង ហើយក្រឡាប់តែម្ដង»។

មន្ត្រីដដែលនោះបានឲ្យដឹងទៀតថា យោងតាមសេចក្តីថ្លែងការណ៍របស់ជនអន្តោប្រវេសន៍ បានឲ្យដឹងថា ទូកនេះបានចាកចេញពីប្រទេសហ្គំប៊ី មួយសប្តាហ៍មុននេះ ដោយមានមនុស្សប្រហែល ១៦០នាក់ជិះនៅលើនោះ ដែលក្នុងនោះមានទាំងជនជាតិសេណេហ្គាល់ និងហ្គំប៊ីផងដែរ។

កងអាវុធហត្ថមូលដ្ឋាន បានបញ្ជាក់ថា «សាកសពចំនួន ៤៩នាក់ ត្រូវបានរកឃើញរួចហើយ ហើយត្រូវបានបញ្ចុះដោយមានវត្តមានអាជ្ញាធរសុខាភិបាល និងរដ្ឋបាល»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am