រុស្ស៊ីថ្កោលទោសចំណាត់ការអឺរ៉ុបក្នុងដាក់ទណ្ឌកម្ម UNឡើងវិញលើអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែរ

2025/08/30 02:08:25 am        68

នៅថ្ងៃសុក្រនេះ រុស្ស៊ីបានថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេស អាល្លឺម៉ង់ និងបារាំង ដើម្បីចាប់ផ្តើមដំណើរការដែលអាចឈានទៅរកការដាក់ទណ្ឌកម្មអង្គការសហប្រជាជាតិ(UN)ឡើងវិញ លើអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ពួកគេ ។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រទេសអឺរ៉ុបទាំង ៣ បានដាក់ចេញ “យន្តការដាក់ទណ្ឌកម្មឡើងវិញ” ពាក់ព័ន្ធនឹងការចោទប្រកាន់ថា អ៊ីរ៉ង់បានបំពានកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ដែលមានគោលដៅការពារពួកគេពីការផលិតអាវុធនុយក្លេអ៊ែរ ជាការដោះដូរនឹងការដកចេញទណ្ឌកម្មអន្តរជាតិ ។

ក្រសួងការបរទេសរុស្ស៊ី និយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលដាក់ការស្តីបន្ទោសសហរដ្ឋអាមេរិក និងអឺរ៉ុបសម្រាប់ការដួលរលំកិច្ចព្រមព្រៀងឆ្នាំ ២០១៥ថា ពួកយើងសូមធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះវិធានការទាំងអស់នេះរបស់បណ្តាប្រទេសអឺរ៉ុប និងសូមធ្វើការអំពាវនាវឲ្យសហគមន៍អន្តរជាតិបដិសេធន៍ពួកគេ ។

រុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្រ្តជាមួយអ៊ីរ៉ង់ក្នុងឆ្នាំនេះ និងបានថ្កោលទោសការទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក កាលពីខែមិថុនាកន្លងទៅ ។

អ៊ីរ៉ង់ច្រានចោលការចោទប្រកាន់របស់លោកខាងលិចថា ខ្លួនព្យាយាមស្វែងរកការផលិតអាវុធនុយក្លេអ៊ែរ ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova និយាយថា ការប៉ុនប៉ងណាមួយក្នុងការដាក់ទណ្ឌកម្មឡើងវិញលើទីក្រុងតេអេរ៉ង់ បានក្លាយជាកក្តាអស្ថិរភាពដ៏ធ្ងន់ធ្ងរមួយដែលនាំឲ្យអន្តរាយដល់ដំណោះស្រាយចរចា ។

អ្នកស្រីបន្តថា វាសំខាន់ខ្លាំងណាស់ ក្នុងការការពារការកើនឡើងភាពតានតឹងថ្មីលើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ដែលនាំឲ្យមានផលវិបាកធ្ងន់ធ្ងរបំផុត ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm