ជប៉ុន និងឥណ្ឌាយល់ព្រមជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខកាន់តែជិតស្និទ្ធ សម្រាប់ទសវត្សរ៍ក្រោយ

2025/08/30 02:45:59 am        59


នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានព្រមព្រៀងគ្នា នៅថ្ងៃសុក្រ (ទី២៩ ខែសីហា) នេះ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខឲ្យកាន់តែរឹងមាំបន្ថែមទៀត ខណៈដែលទីក្រុងតូក្យូ បានសង្កត់ធ្ងន់លើការមានតួនាទីសកលកាន់តែខ្លាំងឡើងៗរបស់ប្រទេសឥណ្ឌា។

បើយោងតាមប្រភពពីរដ្ឋាភិបាល បានឲ្យដឹងថា បន្ទាប់ពីមានកិច្ចពិភាក្សា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោក Ishiba និងលោក Modi នឹងបង្ហាញ «ចក្ខុវិស័យរួម» ដែលគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរយៈពេល ១០ឆ្នាំខាងមុខ ដោយមានគោលដៅជំរុញការវិនិយោគរបស់ប្រទេសជប៉ុន នៅឥណ្ឌា ឲ្យដល់ ១០សែនកោដិយ៉េន (៦៨ពាន់លានដុល្លារ) និងបង្កើនការផ្លាស់ប្តូរបុគ្គលិកទៅវិញទៅមកដល់ ៥០០.០០០នាក់ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។

ប្រភពបានឲ្យដឹងទៀតថា មេដឹកនាំទាំង២ ក៏ត្រូវបានគេរំពឹងថា នឹងចេញសេចក្តីប្រកាសរួមដែលត្រូវបានកែសម្រួល ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ ដែលជាការធ្វើបច្ចុប្បន្នភាពលើកដំបូង ចាប់តាំងពីមានការព្រមព្រៀងក្នុងឆ្នាំ២០០៨ ដើម្បីពង្រីកសមយុទ្ធ រវាងកងកម្លាំងស្វ័យការពាររបស់ជប៉ុន និងយោធាឥណ្ឌា។ គេក៏រំពឹងផងដែរថា សេចក្តីថ្លែងការណ៍ ស្តីពីទំនាក់ទំនងជិតស្និទ្ធ នឹងត្រូវបានចេញជាសាធារណៈ។

បើយោងតាមរដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា លោក Ishiba និងលោក Modi នឹងធ្វើសន្និសីទកាសែតរួមគ្នា បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សា។ ប្រភពបានបញ្ជាក់ថា មេដឹកនាំនៃប្រទេសទាំង២ ក៏ត្រូវបានគេរំពឹងថា នឹងប្រកាសពីការចាប់ផ្តើមគំនិតផ្តួចផ្តើមទ្វេភាគីថ្មី ជុំវិញកិច្ចសហប្រតិបត្តិការលើកកម្ពស់បញ្ញាសិប្បនិម្មិត (AI) គាំទ្រដល់ការចាប់ផ្តើមអាជីវកម្ម និងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខសេដ្ឋកិច្ច ដូចជាការធានាឲ្យមានស្ថិរភាពនៃការផ្គត់ផ្គង់សារធាតុរ៉ែសំខាន់ៗជាដើម៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm