អ្នកអត់ការងារធ្វើរបស់អាល្លឺម៉ង់ មានលើស ៣លាននាក់ជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍

2025/08/30 03:17:13 am        83


តួលេខពីការិយាល័យការងារ បានបង្ហាញនៅថ្ងៃសុក្រ (ទី២៩ ខែសីហា) នេះថា ចំនួនអ្នកអត់ការងារធ្វើ នៅក្នុងប្រទេសអាល្លឺម៉ង់ បានមានលើស ៣លាននាក់ជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សន៍ ដោយធ្វើឲ្យមានហានិភ័យកាន់តែខ្ពស់ដល់ផែនការវិនិយោគដ៏ធំរបស់រដ្ឋាភិបាល ក្នុងការសម្រេចបានលទ្ធផលឆាប់រហ័ស។

មនុស្សសរុបចំនួន ៣,០២លាននាក់ បានអត់ការងារធ្វើនៅក្នុងខែសីហា ជាលក្ខខណ្ឌដែលមិនមានការកែតម្រូវតាមរដូវកាល ដោយកើនឡើង ៤៦.០០០នាក់ ក្នុងចំណោមចំនួនមនុស្សដែលគ្មានការងារនៅខែមុននោះ។

ប្រធានការិយាល័យការងារ លោក Andrea Nahles បានលើកឡើងថា៖ «ទីផ្សារការងារនៅតែរងប៉ះពាល់ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ»។

អាល្លឺម៉ង់កំពុងជួបការលំបាក ដោយសារមានសេដ្ឋកិច្ចទន់ខ្សោយជាបន្តបន្ទាប់ ហើយការដំឡើងពន្ធនាំចូលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump អាចនាំទៅដល់ការមិនមានកំណើន ៣ឆ្នាំជាប់គ្នាជាលើកដំបូង។

អត្រាគ្មានការងារធ្វើដែលត្រូវបានកែសម្រួលតាមរដូវកាល នៅតែមានកម្រិតដដែល ៦,៣ភាគរយ ស្របតាមការព្យាករបស់អ្នកវិភាគនៅក្នុងការស្ទង់មតិរបស់សារព័ត៌មាន Reuters។ ប៉ុន្តែតម្រូវការកម្លាំងពលកម្មមានកម្រិតយឺត។ ចំនួនអ្នកមានការងារធ្វើ ក្នុងខែសីហា គឺ ៦៣១.០០០នាក់ ដែលតិចជាងឆ្នាំមុនចំនួន ៦៨.០០០នាក់៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm