ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយនៅថ្ងៃសុក្រនេះថា គណៈកម្មការបានទទួលសំណើផ្តល់មូលនិធិនៃទឹកប្រាក់មានសរុបចំនួន ១៥០ពាន់លានអឺរ៉ូ (១៧៥,៦១ពាន់លានដុល្លារ) ដែលលៃទុកនៅក្រោមគំនិតផ្តួចផ្តើមបំពាក់អាវុធឡើងវិញ «SAFE» (សុវត្ថិភាព) របស់សហភាពអឺរ៉ុប (EU)។
លោកស្រីបានបន្ថែមថា ប្រទេសចំនួន ១៩ ក្នុងមានរួមទាំងប្រទេសឡាតវីផងដែរ បានដាក់ពាក្យសុំការគាំទ្រតាមរយៈកម្មវិធីនេះ។
គួរបញ្ជាក់ថា ដោយត្រូវបានចាប់ផ្តើមបើកបង្ហាញ កាលពីដើមឆ្នាំនេះ ផែនការនេះមានគោលបំណងបង្កើនសមត្ថភាពការពាររបស់អឺរ៉ុប ដោយជួយរដ្ឋជាសមាជិកបំពេញឃ្លាំងយោធា និងពង្រឹងស្វ័យភាពជាយុទ្ធសាស្ត្រ៕