កសិដ្ឋានចិញ្ចឹមគោរបស់លោក David Barton ស្ថិតក្នុងស្រុក Cotswolds នៅភាគខាងលិចអង់គ្លេស បានជួបស្ថានភាពដ៏លំបាក ពេលដែលរលកកម្តៅ និងគ្រោះរាំងស្ងួតរយៈពេលច្រើនខែ ធ្វើឲ្យសត្វគោ ២០០ក្បាលរបស់លោក គ្មានចំណីស៊ី ប៉ុន្តែមានតែវាលងាប់ស្មៅប៉ុណ្ណោះ ។
លោក Barton និយាយថា គ្មានអ្វីនោះទេនៅទីនេះ ដើម្បីរកចំណីសម្រាប់សត្វគោរបស់លោក ស្មៅងាប់អស់ហើយ ។
ស្ថានភាពបែបនេះ កើតឡើងដោយសារនិទាឃរដូវស្ងួតហួតហែងខ្លាំងបំផុតនៅអង់គ្លេស ក្នុងរយៈពេលជាង ១០០ឆ្នាំកន្លងមកនេះ ហើយនិងជាខែមករា-កក្កដាស្ងួតបំផុត ចាប់តាំងពីឆ្នាំ ១៩២៩ ។
យោងតាមទិន្នន័យពីការិយាល័យឧតុនិយមចក្រភពអង់គ្លេស បានឲ្យដឹងថា រដូវក្តៅឆ្នាំ ២០២៥ ទំនងជារដូវក្តៅខ្លាំងបំផុតរបស់អង់គ្លេស ចាប់តាំងពីកំណត់ត្រាចាប់ផ្តើមកាលពីឆ្នាំ ១៨៨៥ ។
ដូចគ្នានឹងកសិករចិញ្ចឹមសិត្វផ្សេងទៀតដែរនៅទូទាំងអង់គ្លេស លោក Bartonគ្មានជម្រើសនោះទេ ប៉ុន្តែត្រូវឆាប់បញ្ចេញចំណីស្តុកទុកសម្រាប់រដូវរងាក្នុងឆ្នាំនេះ ដែលវានឹងធ្វើឲ្យការចំណាយរបស់លោកកាន់តែច្រើន ។
ដោយបោះបង់វាលស្មៅកាលពីរយៈពេល ២ខែមុន លោក Barton បានផ្តល់ចំណីដល់សត្វគោរបស់លោក ២ដងក្នុង ១ថ្ងៃ ដើម្បីធានាថា ពួកវាអាចទទួលបានសារធាតុចិញ្ចឹមចាំបាច់ ។
ប៉ុន្តែហ្វូងសត្វគោរបស់លោកនៅតែស្រេកឃ្លាន ហើយនិងដេញតាមត្រាក់ទ័រពេញវាល ដើម្បីរកចំណី ក្រោយទទួលបានចំណីរួច ៕