ឥណ្ឌូនេស៊ីកាន់តែតានតឹង ខណៈការតវ៉ាប្រឆាំងនឹងនគរបាលបានផ្ទុះឡើងក្នុងក្រុងជាច្រើន

2025/08/30 03:53:39 am        62


ការតវ៉ាបានផ្ទុះឡើងនៅក្នុងទីក្រុងជាច្រើន ហើយភាពតានតឹងបានកើនឡើងនៅទូទាំងប្រទេសឥណ្ឌូនេស៊ី នាថ្ងៃសុក្រ (ទី២៩ ខែសីហា) នេះ ពោលគឺមួយថ្ងៃបន្ទាប់ពីបើតាមការចោទប្រកាន់ អ្នកដឹកជញ្ជូនម្នាក់ត្រូវបានបុកដោយរថពាសដែករបស់នគរបាល អំឡុងពេលមានការប៉ះទង្គិចគ្នា រវាងនគរបាលកុបកម្ម និងនិស្សិតដែលតវ៉ាប្រឆាំងនឹងប្រាក់ឧបត្ថម្ភរបស់សមាជិកសភា។

ក្រុមអ្នកតវ៉ាបានដើរដង្ហែទៅកាន់ទីស្នាក់ការកណ្តាលនៃកងពលតូចនគរចល័ត ក្នុងរដ្ឋធានីហ្សាការតា នៅថ្ងៃសុក្រនេះ ហើយអ្នកខ្លះបានព្យាយាមសម្រុកចូលបរិវេណនោះ។ នគរបាលបានប្រើការណុងបាញ់ទឹក និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកជាច្រើនដង ដើម្បីបំបែកក្រុមបាតុករដែលគប់ដប ដុំថ្ម និងអណ្ដាតភ្លើងទៅពួកគេ។

ក្រុមកុបកម្មមួយក្រុមបានដុតអគារកម្ពស់ ៥ជាន់ នៅជិតបរិវេណនគរបាល ក្នុងតំបន់ Kwitang នៅកណ្តាលទីក្រុងហ្សាការតា ដែលបណ្តាលឲ្យមនុស្សជាច្រើនជាប់នៅខាងក្នុងនោះ។ សិស្សខ្លះបានផ្អាកការតវ៉ារបស់ខ្លួន ដើម្បីជួយទាហាន និងអ្នកស្រុកសង្គ្រោះអ្នកដែលជាប់នៅខាងក្នុងនោះ។ បាតុករផ្សេងទៀតបានបំផ្លាញផ្លាកសញ្ញាចរាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលបណ្តាលឲ្យមានកកស្ទះចរាចរណ៍ នៅក្នុងតំបន់នោះ។

ការប៉ះទង្គិចគ្នា រវាងបាតុករគប់ដុំថ្ម និងនគរបាលកុបកម្ម ក៏បានផ្ទុះឡើងផងដែរ នៅក្នុងទីក្រុងផ្សេងទៀតទូទាំងប្រទេស រួមមាន Surabaya, Solo, Yogyakarta, Medan, Makassar, Manado, Bandung និង Manokwari នៅចុងភាគខាងកើតតំបន់ Papua។

ភាពចលាចលនេះបានកើតឡើងបន្ទាប់ពីវីដេអូមួយនៅលើបណ្ដាញសង្គម ដែលហាក់ដូចជាបង្ហាញឲ្យឃើញពីការស្លាប់របស់អ្នករត់ម៉ូតូឌុប ក្នុងអំឡុងពេលមានការប៉ះទង្គិចកាលពីថ្ងៃព្រហស្បតិ៍ បានធ្វើមានការតក់ស្លុតទូទាំងប្រទេស និងបានជំរុញឲ្យមានការតវ៉ាប្រឆាំងនឹងកងកម្លាំងសន្តិសុខ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm