សាកសពមនុស្ស ៣២នាក់ ត្រូវបានជីករកឃើញនៅតំបន់ភាគអាគ្នេយ៍ប្រទេសកេនយ៉ា ក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ នៅក្នុងសោកដនាកម្មមួយដែលបង្កឲ្យមានការរិះគន់ថ្មីលើក្រុមអាជ្ញាធរដែលសន្យាចាត់វិធានការបង្ក្រាបក្រុមនិកាយសាសនាជ្រុលនិយម បន្ទាប់ពីសមាជិកក្រុមជំនឿថ្ងៃអវសានចុងក្រោយរបស់ពិភពលោក បានស្លាប់កាលពីរយៈពេល ២ឆ្នាំមុន ។
រដ្ឋាភិបាលកេនយ៉ា និងក្រុមអ្នកស្រុកដែលមានការជាប់ព័ន្ធនឹងសាកសពសាកសពរកឃើញក្នុងភូមិនិកាយសាសនាគ្រិស្ត Kwa Binzaro រងការស្តីបន្ទោសសម្រាប់ការស្លាប់របស់មនុស្សជាង ៤០០នាក់ នៅក្នុងព្រៃ Kwa Binzaro កាលពីឆ្នាំ ២០២៣ ។
លោក Richard Njoroge គឺជាគ្រូពេទ្យរដ្ឋាភិបាលកេនយ៉ា និយាយថា សាកសពមនុស្ស ៧នាក់ទៀត ត្រូវបានរកឃើញកាលពីថ្ងៃព្រហស្បតិ៍ ធ្វើឲ្យចំនួនមនុស្សដោយសារការបង្អត់ខ្លួនឯងរហូតដល់ស្លាប់នៅតំបន់ដាច់ស្រយោលចាប់តាំងពីសប្តាហ៍មុន កើនឡើងដល់ ៣២នាក់ ។
ប្រតិបត្តិការបែបនេះ បានបន្តនៅថ្ងៃសុក្រនេះ ក្នុងនោះក្រុមការងារស្លៀកពាក់ឯកសណ្ឋានការពារ និងពាក់ស្រោមដៃពណ៌ខៀវ បានធ្វើដំណើរឆ្លងកាត់ព្រៃក្រាស់ ដោយប្រើប្រាស់ប៉ែល និងចប ។
ព្រៃ Kwa Binzaro ស្ថិតនៅចម្ងាយប្រហែល ៣០គ.មពីព្រៃ Shakahola ជាទីដែលក្រុមរដ្ឋអាជ្ញា ចោទប្រកាន់ថា មេដឹកនាំសាសនាលោក Paul Mackenzie បានបញ្ជាឲ្យអ្នកមានជំនឿរបស់លោក បង្អត់អាហាររហូតដល់ស្លាប់ និងកូនៗរបស់ពួកគេផងដែរ ដើម្បីឲ្យពួកគេអាចឡើងទៅឋានសួគ៌បាន មុនពេលពិភពលោកត្រូវបញ្ចប់ ។
លោក Mackenzie ដែលប្រឈមនឹងការចោទប្រកាន់ពីបទឃាតកម្ម និងភេរវកម្ម បានច្រានចោលការចោទប្រកាន់លើរូបលោក ៕