អ៊ីស្រាអែល បង្កើនការវាយលុកលើទីក្រុងហ្កាហ្សា ដោយបញ្ចប់ការផ្អាកបណ្តោះអាសន្នការអនុញ្ញាតជំនួយមនុស្សធម៌

2025/08/30 05:31:33 pm        173

យោធារបស់អ៊ីស្រាអែល បានបង្កើនប្រតិបត្តិការនៅជុំវិញទីក្រុងហ្កាហ្សាកាលពីថ្ងៃសុក្រ ដោយបញ្ចប់ការផ្អាកបណ្តោះអាសន្នដែលបានអនុញ្ញាតឱ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ចូល និងបានប្រកាសពីការរកឃើញសាកសពលោក Ilan Weiss ជាចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ចាប់ខ្លួន។

យោធាបាននិយាយថា ការផ្អាកជាយុទ្ធសាស្ត្រ «នឹងមិនអនុវត្តនៅតំបន់នៅទីក្រុងហ្កាហ្សា ដែលបង្កើតជាតំបន់ប្រយុទ្ធដ៏គ្រោះថ្នាក់នោះទេ» ខណៈខ្លួនបានបន្តផែនការរុលទៅមុខដើម្បីគ្រប់គ្រងពេញលេញនៃតំបន់ហ៊ុមព័ទ្ធមួយនេះ និងបំផ្លាញក្រុមហាម៉ាស បន្ទាប់ពីសង្គ្រាមរយៈពេលជិតពីរឆ្នាំ។

អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Avichay Adraee បាននិយាយថា «កងទ័ពកំពុងធ្វើប្រតិបត្តិការយ៉ាងខ្លាំងក្លានៅជាយក្រុងហា្កហ្សា ហើយនឹងធ្វើឱ្យការវាយប្រហាររបស់យើងកាន់តែចូលជ្រៅ»។

អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សាបាននិយាយថា មនុស្ស៥នាក់ រួមទាំងកុមារពីរនាក់បានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់ដោយសារភាពអត់ឃ្លានកើនឡើងដល់៣២២នាក់ចាប់តាំងពីសង្គ្រាមចាប់ផ្តើម។

អាជ្ញាធរបាននិយាយបន្ថែមថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងដែនដីនេះបានសម្លាប់មនុស្ស ៤៨នាក់កាលពីថ្ងៃសុក្រ។ វីដេអូរបស់សារព័ត៌មាន Reuters បានបង្ហាញសាកសពដាក់តម្រៀបជាជួរនៅខាងក្រៅមន្ទីរពេទ្យ al-Shifa នៅទីក្រុងហ្កហ្សា។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        57
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        48
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm