ប្រជាជនឥណ្ឌូណេស៊ីរាប់រយនាក់ បានចេញតវ៉ានៅទីក្រុង Bandung ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសុក្រ ជុំវិញការស្លាប់របស់ជនស៊ីវិលម្នាក់ដោយរថយន្តនគរបាលបុកនៅក្នុងរដ្ឋធានីហ្សាកាតា ដែលបង្កឱ្យមានការអំពាវនាវកំណែទម្រង់នគរបាលនៅក្នុងការសាកល្បងដ៏សំខាន់លើកដំបូងសម្រាប់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Prabowo Subianto ។

ជនស៊ីវិល ដែលជាអ្នកបើកបរម៉ូតូត្រូវបានបុកនៅកន្លែងនៃការប៉ះទង្គិចគ្នាដោយអំពើហិង្សាកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ សីហា នៅជិតសភា ខណៈនគរបាលបានព្យាយាមបំបែកក្រុមបាតុករតវ៉ាអំពីបញ្ហាមួយចំនួនរួមទាំងប្រាក់ខែរបស់សមាជិកសភា និងការផ្តល់មូលនិធិអប់រំ។

វីដេអូ បានបង្ហាញឱ្យឃើញអគារកំពុងឆេះ ហើយអ្នកតវ៉ាម្នាក់បានគប់វត្ថុដែលឆេះ ខណៈមនុស្សមួយក្រុមធំបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មកាលពីយប់ជ្រៅថ្ងៃសុក្រ។
ភាពចលាចលនេះ បានធ្វើឲ្យរង្គោះរង្គើដល់ទំនុកចិត្តអ្នកវិនិយោគចំពោះប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍មួយនេះ។