រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ឥណ្ឌានឹងមិន «ចុះញ៉ម» នោះទេ បន្ទាប់ពីមានការដំឡើងពន្ធពីអាមេរិក

2025/08/30 10:56:14 pm        219

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Piyush Goyal បានបញ្ជាក់ថា ប្រទេសឥណ្ឌានឹងមិន «ចុះញ៉ម» នោះឡើយ ហើយផ្ទុយទៅវិញ នឹងផ្ដោតលើការស្វែងរកទីផ្សារថ្មី ដោយនេះជាសុន្ទរកថាជាសាធារណៈលើកដំបូងរបស់លោក គិតចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន បានដាក់ចេញអត្រាពន្ធដ៏ធ្ងន់ធ្ងរលើទំនិញឥណ្ឌា។

អត្រាពន្ធកម្រិត ៥០ភាគរយលើការនាំចូលឥណ្ឌាជាច្រើនទៅសហរដ្ឋអាមេរិក បានចូលជាធរមាននៅក្នុងសប្តាហ៍នេះ ដែលជាការដាក់ទណ្ឌកម្ម ដោយសារការទិញប្រេងរុស្ស៊ីដ៏ធំរបស់ទីក្រុងញូវដេលី ពោលគឺជាផ្នែកនៃកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីដាក់សម្ពាធលើទីក្រុងមូស្គូឲ្យបញ្ចប់សង្រ្គាមរបស់ខ្លួន នៅអ៊ុយក្រែន។

ចាប់តាំងពីវិលត្រលប់ទៅអង្គុយកៅអីសេតវិមានវិញ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រើប្រាស់ពន្ធគយជាឧបករណ៍នយោបាយយ៉ាងទូលំទូលាយ ដោយវិធានការដំឡើងពន្ធនេះធ្វើឲ្យពាណិជ្ជកម្មពិភពលោករងការរំខានយ៉ាងខ្លាំង។

អំឡុងពេលថ្លែងនៅឯព្រឹត្តិការណ៍ឧស្សាហកម្មសំណង់ ក្នុងទីក្រុងញូវដេលី កាលពីថ្ងៃសុក្រ (ទី២៩ ខែសីហា) លោក Goyal បាននិយាយថា ប្រទេសឥណ្ឌា «ត្រៀមខ្លួនជានិច្ច ប្រសិនបើនរណាម្នាក់ចង់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយយើង»។ ប៉ុន្តែលោកបានបន្ថែមថា ប្រទេសឥណ្ឌា «នឹងមិនចុះញ៉ម ឬបង្ហាញពីភាពទន់ខ្សោយឡើយ»។ លោកបានសង្កត់ធ្ងន់ថា៖ «យើងនឹងបន្តធ្វើដំណើរជាមួយគ្នា និងចាប់យកទីផ្សារថ្មី»។

ការដាក់ចេញពន្ធគយចុងក្រោយបំផុតពីលោក Trump បានធ្វើឲ្យទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងឥណ្ឌា កាន់តែតានតឹង ដោយទីក្រុងញូវដេលី នៅមុននេះ បានរិះគន់ការវិធានការនេះថា ជាការធ្វើ «ដោយអយុត្តិធម៌ មិនត្រឹមត្រូវ និងមិនសមហេតុផល»។ កិច្ចពិភាក្សាពាណិជ្ជកម្ម រវាងប្រទេសទាំង២ បានដួលរលំ ដោយសារមិនមានភាពស្របគ្នា លើបញ្ហាវិស័យកសិកម្ម និងទីផ្សារទឹកដោះគោ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm