គិតត្រឹមថ្ងៃទី៣០សីហានេះ ពលរដ្ឋ និងពលករខ្មែរទើប​ត្រឡប់ពី​ថៃជា​ង ១៩ម៉ឺន​នាក់ទទួល​បាន​ឱកាស​ការ​ងារ​តាម​រយៈ​ក្រសួង​ការ​ងារ និង​វិស័យ​ឯកជន

2025/08/30 11:47:44 pm        359

គិតត្រឹម​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥នេះ ប្រជា​ពល​រដ្ឋ និង​ពលករ​ខ្មែរ​ដែល​ទើ​ប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃប្រ​មា​ណជាង ១៩ម៉ឺន​នាក់​ទទួល​បាន​ឱកាស​ការ​ងារ​តាម​រយៈ​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ និង​វិស័យ​ឯក​ជន បន្ទាប់​ពីក្រ​សួង និង​ភាគី​ពាក់​ព័ន្ធ​បាន​ផ្សព្វ​ផ្សា​យ និង​នាំយក​ឱកាស​ការ​ងារ​ទៅដល់​មូល​ដ្ឋាន។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជា​ជីវៈបាន​ថ្លែងថា គិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃចំនួន ១៩ម៉ឺននាក់ទទួលបានឱកាស​ការ​ងារ​តាម​រយៈក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ និងវិស័យ​ឯ​ក​ជន។

ឯកឧត្តមបាន​បន្ត​ថា ចាប់តាំ​ង​ពីពេលមាន​បញ្ហាទំនាស់​នៅតាម​ព្រំដែន​កម្ពុជា និងថៃ​នាពេល​កន្លង​មកនេះ បានធ្វើ​ឱ្យបង​ប្អូន​ពលករខ្មែរដែលធ្វើការ​ងារនៅ​ប្រទេស​ថៃ មាន​ការ​ភ័យ​ខ្លាច​ពីសុខ​សុវត្ថិ​ភា​ព ហើយពួ​ក​គាត់​បានស​ម្រុកចាក​ចេញពី​ប្រទេស​ថៃ​ជាបន្ត​បន្ទាប់​រហូត​មក​ដល់​ពេល​នេះ។ ទន្ទឹម​គ្នានេះ​ ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ បាន​ចាប់​ផ្ដើម​យុទ្ធនា​ការ​ផ្សព្វ​ផ្សាយ​គ្រប់​ច្រក​ល្ហក ដើម្បី​ដោះស្រាយ​បញ្ហាជីវ​ភាព និង​ផ្ដល់ឱកាស​ការងារ​ថ្មីជូន​ពួក​គាត់​ដល់​ភូមិ​ស្រុក​។

អ្នកនាំពាក្យរូប​នេះបាន​បន្ត​ថា រាជរដ្ឋា​ភិបា​ល ដែលមាន​ក្រសួង​ការ​ងារ និងបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ជាសេនា​ធិការ បានយកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ចំពោះប្រជា​ពលរដ្ឋ​ក្នុង​ស្រុក និង​ពលករ​ខ្មែរដែល​ទើបវិល​ត្រឡប់មក​ពីប្រទេស​ថៃ គឺធ្វើយ៉ាង​ណានាំឱកាស​ការងារ​ជូនពួក​គាត់​ភ្លាមៗ ដើម្បីគាំពារ​ជីវភាព​ឱ្យបាន​ទាន់ពេល​វេលា។

ក្រសួង​ការ​ងារ បានណែនាំដល់​មន្រ្តីជំនាញ​ក្រោមឱវាទ​ដែលមាន​ទីភ្នាក់​ងារជាតិ​មុខ​របរ និង​ការ​ងារ​(NEA) និងមន្រ្តី​ជំនាញ​ពាក់ព័ន្ធ​ បានចុះ​ប្រមូល​ទិន្នន័យ​តម្រូវ​ការកម្លាំង​ពល​កម្ម និង​តម្រូវ​ការ​ការ​ងារពី​គ្រប់​ក្រុម​ហ៊ុន និងគ្រឹះស្ថា​ន​ទាំង​តូចទាំងធំ​នៅទូទាំង​ប្រទេស ដើម្បី​យក​មក​ផ្សព្វ​ផ្សាយ និ​ង​នាំឱ​កាសកា​រងារទៅ​ដល់មូល​ដ្ឋាន ក៏ដូច​ជា​ដាក់​ប្រចាំ​ការ​នៅតាម​ច្រក​ព្រំដែន​កម្ពុជា-ថៃផង​ដែរ។ នេះបើ​តាម​អ្នក​នាំពាក្យក្រសួង​ការ​ងារ។

បើតាម​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ សម្រាប់ទី​ផ្សារកា​រ​ងារនៅ​កម្ពុ​ជានៅ​ឆ្នាំ​២០២៥ កំពុងមាន​ភាព​ល្អប្រ​សើ និង​មានត​ម្រូវ​ការខ្ពស់​ដូច​ជា សេវា​ស្នាក់​នៅ និង​ភោជ្ជ​នីយ​ដ្ឋាន កម្មន្ដ​សាល ផលិត​គ្រឿង​អេឡិច​ត្រូ​និក និងឧបករណ៍អគ្គិ​សនី វាយ​នណ្ឌ កាត់​ដេរ ផលិត​ផល​ស្បែក​ជើង និងផលិត​ផលិត​ផល​ធ្វើ​ដំណើរ និង​កា​បូប អប់រំ ហិរញ្ញ​វត្ថុ និង​ធានា​រ៉ាប់​រង បច្ចេកវិទ្យា គម​នាគ​មន៍ និង​ព័ត៌មា​នវិទ្យា​(ICT) ដឹក​ជញ្ជូន និង​ស្ដុក​ទំនិញ និង​វិស័យ​សំណង់​៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm