ចិន៖ ទំនាក់ទំនងកាន់តែរឹងមាំជាមួយឥណ្ឌា ផ្ដល់ប្រយោជន៍ឲ្យប្រទេសទាំង២

2025/08/31 12:16:35 am        307

ប្រទេសចិនបានលើកឡើងថា ការមានទំនាក់ទំនងកាន់តែប្រសើរឡើងជាមួយឥណ្ឌា គឺជាផលប្រយោជន៍របស់ប្រទេសទាំង២ ហើយភាគីទាំង២ បានចាត់វិធានការនានា ដើម្បីធ្វើឲ្យការប្រាស្រ័យទាក់ទងមានស្ថិរភាព បន្ទាប់ពីមានជំនួបកំពូល រវាងប្រធានាធិបតីចិន លោក Xi Jinping និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ក្នុងឆ្នាំ២០២៤។

អំឡុងការឆ្លើយតបជាលាយលក្ខណ៍អក្សរ ចំពោះសំណួរជាច្រើន ក្រសួងការបរទេសចិន កាលពីថ្ងៃសុក្រ (ទី២៩ ខែសីហា) បានបញ្ជាក់ថា៖ «ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងចិន-ឥណ្ឌា គឺជាផលប្រយោជន៍រួម សម្រាប់ប្រទេសទាំង២ ក៏ដូចជាលទ្ធផលនៃការប្រឹងប្រែងរួមគ្នារបស់ភាគីទាំង២ ផងដែរ»។

ក្រសួងបានបន្ថែមថា មិនមាន «ការទូតសម្ងាត់» រវាងប្រទេសទាំង២ ឡើយ ពោលគឺមានតែ «ការប្រាស្រ័យទាក់ទង និងអន្តរកម្មធម្មតា» ប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែសីហា សារព័ត៌មាន Bloomberg បានរាយការណ៍ថា ទីក្រុងប៉េកាំងបានទាក់ទងដោយស្ងាត់ៗទៅកាន់ទីក្រុងញូវដេលី ក្នុងខែមីនា ដើម្បីស្ទង់មើលពីការកែលម្អទំនាក់ទំនង។

ហើយបើតាមមន្ត្រីនៅទីក្រុងញូវដេលីដែលដឹងពីបញ្ហានេះ បានប្រាប់ថា លោក Xi បានសរសេរលិខិតមួយច្បាប់ទៅកាន់សមភាគីឥណ្ឌា លោក Droupadi Murmu ដោយសម្តែងក្ដីបារម្ភអំពីកិច្ចព្រមព្រៀងរបស់សហរដ្ឋអាមេរិកណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសចិន។

តែជាការឆ្លើយតបទៅនឹងសំណួរ អំពីលិខិតនោះ ការិយាល័យអ្នកនាំពាក្យនៃក្រសួងការបរទេសចិន បានប្រាប់ថា «តាមដែលដឹង អ្វីហៅថា លិខិត ដែលបានលើកឡើងនោះ គឺមិនមានទាល់តែសោះ»។

ហើយក្រសួងបានបញ្ជាក់បន្ថែមថា កិច្ចប្រជុំរបស់លោក Xi ជាមួយលោក Modi នៅទីក្រុង Kazan ប្រទេសរុស្ស៊ី ក្នុងខែតុលា ឆ្នាំ២០២៤ បានជំរុញឲ្យមានទំនាក់ទំនងឡើងវិញ៕


អត្ថបទដែលទាក់ទង

ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1
ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm