រថយន្តបំបុកចូលហ្វូងមនុស្សនៅបារាំង បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់

2025/08/31 12:32:52 am        369

រដ្ឋអាជ្ញាបានប្រាប់បណ្ដាញសារព័ត៌មានថា បុរសម្នាក់ បានបើករថយន្តបំបុកដោយចេតនាចូលទៅក្នុងហ្វូងមនុស្ស នៅខាងក្រៅបារមួយកន្លែង នៅភាគខាងជើងនៃប្រទេសបារាំង បន្ទាប់ពីមានជម្លោះ នាព្រឹកថ្ងៃសៅរ៍ (ទី៣០ ខែសីហា) នេះ ដោយបានបណ្ដាលឲ្យមនុស្សយ៉ាងតិចម្នាក់ស្លាប់ ហើយ ៥នាក់ផ្សេងទៀតរងរបួស។

ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងទីក្រុង Evreux ក្នុងតំបន់ Normandy ភាគខាងជើងប្រទេសបារាំងនៅម៉ោងប្រហែល ៤:០០ព្រឹកថ្ងៃសៅរ៍ តាមពេលវេលាម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ២:០០ ម៉ោងសកល) ។

ការស៊ើបអង្កេតមួយត្រូវបានបើកដំណើរការ ជុំវិញករណីមនុស្សឃាត និងប៉ុនប៉ងមនុស្សឃាត។ នេះបើយោងតាមការឲ្យដឹងពីរដ្ឋអាជ្ញា ដែលបានច្រានចោលពីមាន «អំពើភេរវករ» ឬហេតុផលរើសអើងជាតិសាសន៍។

រដ្ឋអាជ្ញាសាធារណៈក្រុង Evreux លោក Remi Coutin បានប្រាប់ឲ្យដឹងថា៖«"ជារឿងគួរសោកស្ដាយណាស់ មានអ្នកស្លាប់ និងរបួស»។ លោកបានបន្ថែមថា បុរសម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ហើយមនុស្ស ៥នាក់បានរងរបួស ដោយក្នុងនោះ ២នាក់ ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។

លោក Coutin បានបញ្ជាក់ថា «មានការឈ្លោះប្រកែកគ្នា» រវាងនារីវ័យក្មេងម្នាក់ និងបុរសប៉ុន្មាននាក់។ លោករដ្ឋអាជ្ញារូបនេះ បានឲ្យដឹងទៀតថា អ្នកធ្វើការក្នុងបារនោះ បាននាំភ្ញៀវទាំងអស់ចេញមកខាងក្រៅ។ បុរស២នាក់ និងស្ត្រីម្នាក់ ត្រូវបានចាប់ខ្លួន៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm