ប៉ាគីស្ថាន៖ មនុស្សជិតកន្លះលាននាក់ដែលជាប់ដោយសារទឹកជំនន់ ត្រូវបានជម្លៀស

2025/08/31 01:37:22 am        547

មន្ត្រីជំនួយសង្គ្រោះ នៅថ្ងៃសៅរ៍ (ទី៣០ ខែសីហា) នេះ បានឲ្យដឹងថា មនុស្សជិតកន្លះលាននាក់ ត្រូវបានជម្លៀសដោយសារទឹកជំនន់ នៅភាគខាងកើតប្រទេសប៉ាគីស្ថាន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃមកនេះ ខណៈពួកគេធ្វើប្រតិបត្តិការជួយសង្គ្រោះដ៏ធំមួយ។

ទន្លេហូរឆ្លងប្រទេសចំនួន ៣ កាត់តាមខេត្ត Punjab ដែលមានព្រំប្រទល់ជាប់ប្រទេសឥណ្ឌា បានហក់ឡើងដល់កម្រិតខ្ពស់ខ្លាំងខុសធម្មតា ដែលនាំឲ្យប៉ះពាល់ដល់ភូមិជាង ២.៣០០ភូមិ។

លោក Nabeel Javed ប្រធានសេវាផ្ដល់ជំនួយសង្គ្រោះរបស់រដ្ឋបាលខេត្ត Punjab បាននិយាយថា មនុស្ស ៤៨១.០០០នាក់ដែលជាប់ដោយសារទឹកជំនន់ ត្រូវបានជម្លៀស រួមជាមួយនឹងសត្វចិញ្ចឹម ៤០៥.០០០ក្បាល។ លោកបានបញ្ជាក់ថា សរុបមក មនុស្សជាង ១.៥លាននាក់ បានរងផលប៉ះពាល់ដោយសារទឹកជំនន់។

លោក Irfan Ali Khan ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «នេះគឺជាប្រតិបត្តិការជួយសង្គ្រោះដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់ខេត្ត Punjab»។

លោកបានបន្ថែមថា ទូកជាង ៨០០គ្រឿង និងបុគ្គលិកសង្គ្រោះជាង ១.៣០០នាក់ បានចូលរួមក្នុងប្រតិបត្តិការជួយជម្លៀសគ្រួសារដែលភាគច្រើនមកពីតំបន់ជនបទក្បែរច្រាំងទន្លេទាំង៣។

នៅពាក់កណ្តាលខែសីហា ប្រជាជនប៉ាគីស្ថានជាង ៤០០នាក់ បានបាត់បង់ជីវិត ក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃ ដោយសារបំណាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅផ្នែកម្ខាងទៀតនៃប្រទេសនេះ ក្នុងខេត្ត Khyber Pakhtunkhwa ជិតប្រទេសអាហ្វហ្គានីស្ថាន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm