ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរលើកទី១០ឆ្នាំនេះ មានអត្ត​ពលិកមក​ពី​៤៧​ប្រទេស​ជុំវិញ​ពិភពលោក

2025/08/31 05:50:41 pm        364

សម្រាប់ទិវារត់រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរលើកទី១០ឆ្នាំនេះ មាន​អត្ត​ពលិក​មក​ពី​៤៧​ប្រទេស ជុំវិញពិភពលោក ដែលមានអត្តពលិកសរុបជាង៤ពាន់នាក់ ក្នុងនោះ​ អត្ត​ពលិក​បរទេស​សរុប​មានជិត ១ពាន់នាក់។

ផ្តល់បទសម្ភាសន៍ឱ្យទូរទស្សន៍ BTV ឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធាន​គណៈ​កម្មាធិ​ការ​ជាតិអូឡំាពិកកម្ពុជា បានមានប្រសាសន៍ថា ទិវានេះមែនទែនទៅ ត្រូវរៀបចំ​នៅ​ថ្ងៃ​ទី​៣​ខែ​សីហា ប៉ុន្តែដោយសារបញ្ហាជម្លោះព្រំដែនកម្ពុជា.ថៃ ត្រូវលើកពេលមក​រៀបចំ​នៅ​ថ្ងៃ​ទី​៣១​ខែ​សីហា ​ក្នុងនោះសង្កេតឃើញមានអត្តពលិកចូលរួមនៅតែមានចំនួនច្រើន ដែលមាន​រហូត​ដល់​ជាង​៤​ពាន់នាក់ និងមកពី៤៧ប្រទេសជុំវិញពិភពលោក ដែលទំាងអស់នេះដោយសារអត្តពលិក នៅ​តែ​មានការជឿជាក់ចំពោះរាជរដ្ឋាភិបាល ទើបបណ្តាលធ្វើឱ្យអត្តពលិក ពុំមានការ​ព្រួយ​បារ​ម្ភ​ពី​សុវត្ថិភាព​ឡើយ។

ចំណែកអត្តពលិកបរទេស បានប្រាប់ដែរថា អត្តពលិកបរទេស ទិវារត់​ប្រណាំង​ម៉ារ៉ា​តុង​អន្តរជាតិ​ចក្រ​ភព​អង្គរ ក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា បានប្រព្រឹត្តដោយភាពសប្បាយរីករាយ ដោយ​សារ​ពួក​គេ​ជឿជាក់លើការរៀបចំរបស់រាជរដ្ឋាភិបាលកម្ពុជា ពោលគឺពុំមាន​ការ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព ខណៈ​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ​នៅ​ពុំទា​ន់​មាន​ភាព​ល្អ​ប្រសើក្តី។

ដោយឡែកសម្រាប់អត្តពលិកកម្ពុជាវិញ ក៏បានបង្ហាញពីភាពសប្បាយរីករាយផងដែរ ដែល​មាន​អ្នក​ចូល​រួមរត់ប្រណាំងយ៉ាងច្រើនកុះករ មានទំាងអត្តពលិកជាតិ និងអន្តរជាតិ ហើយពួក​គាត់​ក៏​ជឿជាក់​លើ​រាជរដ្ឋាភិបាលផងដែរចំពោះបញ្ហាព្រំដែន។

សូមបញ្ជាក់ថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរលើកទី១០ឆ្នាំនេះ បាន​បង្វែ​ប្រធាន​បទ​​រត់​ដើម្បី​សន្ដិភាព សាមគ្គីភាព ភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ និង​រក្សា​ការ​ពារ​បេតិក​ភណ្ឌ​របស់​មនុស្សជាតិ ក៏ដូចជាការរួមចំណែកជួយគាំទ្រដល់កងទ័ពជួរមុខ និងជនភៀសសឹក ដែលរ​ង​ផល​ប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ហើយឆ្នាំនេះ​មាន​អត្ត​ពលិក​ចូល​រួម​ប្រមាណ​៤២២៤នា​ក់ មកពី៤៧ប្រទេស ក្នុងនោះមានអត្តពលិកបរទេសសរុបមានជិត១ពាន់នាក់ និង​អត្ត​ពលិក​ខ្មែរ​មាន​ជាង៣ពាន់៤០០នាក់ ហើយប្រទេសចិនមានអត្តពលិកចូលរួមច្រើនជាងគេ៕ អត្ថបទ៖ គង់ រ៉េន

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm