កម្ពុជាខិតខំដោះស្រាយជម្លោះព្រំដែនជាមួយថៃដោយសន្ដិវិធីក្នុងកម្រិតទ្វេភាគី កម្រិតតំបន់ និងអន្តរជាតិ

2025/08/31 06:38:08 pm        366

ថ្លែងនៅក្នុងសេចក្ដីសង្ខេបព័ត៌មានប្រចាំថ្ងៃនៅព្រឹកថ្ងៃទី៣១ ខែសីហានេះដែរ ឯកឧត្តម ជុំ សុន្ទរី អ្នក​នាំ​ពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ក្នុងការដោះ​ស្រាយ​ជម្លោះ​ព្រំ​ដែនជាមួយភាគីថៃ កម្ពុជាខិតខំអនុវត្តដោយសន្ដិវិធីក្នុងកម្រិតទ្វេភាគី កម្រិតតំបន់ និង​កម្រិត​អន្តរជាតិ។

ឯកឧត្តម ជុំ សុន្ទរី បញ្ជាក់ថាកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាសម្រាប់ដំណោះស្រាយដោយសន្ដិវិធី ចំពោះ​ជម្លោះព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាបាន​ដំណើកា​រ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ការ​ទូត​តាម​វិធី​ជា​ច្រើន​ក្នុង​កម្រិតទ្វេភាគី កម្រិតតំបន់ និងកម្រិតអន្តរជាតិ ហើយក៏បានបំពេញ​បន្ថែម​ឱ្យ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​នោះជា​មួយនឹងវិធានការដែលបង្ហាញអំពីតម្លាភាព និងវិធានការមនុស្សធម៌ សំដៅ​សម្រេច​ឱ្យ​បាន​នូ​វដំណោះស្រាយដោយសន្ដិវិធីចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមបន្តថា អភិក្រម​ទាំងអស់នេះបានគូសបញ្ជាក់ ជាថ្មីម្ដង​ទៀត​អំ​ពី​ការ​តាំង​ចិត្ត​ដ៏​ម៉ឺង​ម៉ាត់​របស់​កម្ពុជា​ក្នុង​ការ​កាត់​បន្ថយ​ភាពតានតឹង ការដោះស្រាយជម្លោះដោយសន្ដិវិធី ការការពារប្រជាជនស៊ីវិល និងការ​ប្រកាន់​ខ្ជាប់​នូវច្បាប់អន្តរជាតិ។

ឯកឧត្តមបាន​បន្តថា ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងកម្រិតទ្វេភាគី កម្ពុជាបានស្វែង​រក​ជាប់​ជា​ប្រចាំ​ក្នុង​ការ​ដោះស្រា​យភាពតាងតឹងព្រំដែនជាមួយនឹងប្រទេសថៃ តាមរយៈយន្តការ​ទ្វេភាគី​ដែល​មាន​ស្រាប់។ កម្ពុជា បានចូលរួមយ៉ាងសកម្មនៅក្នុងគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) គណៈ​កម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) និងគណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​គោក​កម្ពុជា (JBC) ក្រោមក្របខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការវាស់​វែង និងខណ្ឌសីមាព្រំដែនគោករវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ឬហៅថា អនុស្ស​រណៈ​នៃ​ការយោគយល់គ្នា ឆ្នាំ 2000 រវាងប្រទេសទាំងពីរ។ ក្នុងក្របខណ្ឌទ្វេភាគីនេះដែរ កម្ពុជា​ក៏​​បាន​ធ្វើការ​តវ៉ា​ជា​ផ្លូវ​ការ​ជាមួយ​នឹង​រដ្ឋាភិបាលថៃ​ប្រឆាំង​នឹង​សកម្ម​ភាព​យោធា​ថៃ​ជា​ឯកតោ​ភាគី​រួម​ទាំង​ការទន្រ្ទានចូលទឹកដីកម្ពុជារួមទាំងការទន្រ្ទានចូលទឹកដីកម្ពុជា ការដាក់រាយបន្លាលួស របាំង​រាំងផ្លូវ និងការគំរាមកំហែងក្នុងការបណ្ដេញជនស៊ីវិលដោយប្រើកម្លាំងជាដើម។ កម្ពុជាបាន​គូស​បញ្ជាក់ទៅភាគីថៃថា សកម្មភាពទាំងអស់នោះ គឺផ្ទុយនឹ ងអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ 2000 រវាងកម្ពុជា-ថៃ និងជាការ​រំលោភ​បំពាន​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​ដែល​សម្រេច​បាន​ដោយ​ភាគី​ទាំង​ពីរ។ កម្ពុជាក៏បានធ្វើការអំពាវនាវជាប់ជាប្រចាំឱ្យប្រទេសថៃអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងឈប់​បាញ់គ្នារវាងប្រទេសទាំងពីរ។

ចំណែក​កិច្ច​ខិតខំប្រឹងប្រែងក្នុងកម្រិងតំបន់ កម្ពុជាបានចូលរួមយ៉ាងសកម្ម និងដោយសុទ្ធចិត្ត​នៅ​ក្នុង​ការចរចាសន្ដិភាព ដែលសម្របសម្រួលដោយនាយកដ្ឋមន្រ្ដីម៉ាឡេស៊ី ឯកឧត្តម អានវ៉ា ហ៊ីប្រា​ហ៊ីម ដែលជាប្រធានប្ដូរវេនអាស៊ាន ជាមួយនឹងការចូលរួមយ៉ាងសកម្ម និងការគាំទ្រ​យ៉ាង​ខ្លាំង​ក្លា​របស់​សហរដ្ឋអាមេរិក និងសាធារណៈរដ្ឋប្រជាមានិតចិន នៅប្រទេសម៉ាឡេស៊ី។

ចំណែកិច្ចខិ​ត​ខំប្រឹងប្រែងក្នុងកម្រិតអន្តរជាតិ និងពហុភាគី ដោយកម្ពុជាបាន​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​ក្របខណ្ឌអន្តរជាតិ និងពហុភាគីដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ គូសបញ្ជាក់​អំពី​ការ​តាំងចិត្តរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្ដិវិធី និងស្របទៅតាម​ច្បាប់​អន្តរជាតិ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm