ឯកឧត្តម ប៉ែន បូណា៖ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានមក រាល់វិនាទី រាល់ម៉ោង និងរាល់ថ្ងៃ យើងអាចទប់ស្កាត់បានមិនឱ្យមានមនុស្សស្លាប់

2025/08/31 06:46:52 pm        389

ថ្លែងក្នុងសេចក្ដីសង្ខេបព័ត៌មានប្រចាំថ្ងៃនៅព្រឹកថ្ងៃទី៣១ ខែសីហានេះដែរ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា តម្លៃនៃកិច្ចព្រមព្រៀងឈប់បាញ់ដែលតម្រូវឱ្យមានការអត់ធ្មត់ ស្ងប់ស្ងៀម កុំឱ្យការផ្ទុះអាវុធ តែសកម្មខ្លាំងខាងផ្នែកការទូត។

ឯកឧត្តមថ្លែងថា សូរគ្រាប់កាំភ្លើងបានស្ងប់ស្ងាត់រយៈពេលជាង១ខែហើយ ពោល​គឺ​ចាប់​តាំង​ពី​បទ​ឈប់​បាញ់​ចូលជាធរមានកាលពីពាក់កណ្ដាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ កិច្ចព្រម​ព្រៀង​ឈប់​បាញ់នេះកើតឡើងដោយសារតែគំនិតផ្តួចផ្ដើម និងការសម្របសម្រួល​ដោយ​ផ្ទាល់​ពី​សំណាក់​ប្រធានាធិបតីសហរដ្ឋអាមេរិក ឯកឧត្តម ដូណាល់ ជេ ត្រាំ តាមរយៈកិច្ចប្រជុំ​ពិសេស​នៅ​ទី​ក្រុង​ពូត្រាឆាយ៉ា ដែលមានប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានធ្វើជាម្ចាស់ផ្ទះ ហើយ​និង​​មាន​ការចូលរួមយ៉ាងសកម្ម។

ឯកឧត្តម​ ប៉ែន បូណា បានរម្លឹកថា ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានមក រាល់វិនាទី រាល់នាទី រាល់ម៉ោង និងរាល់ថ្ងៃ យើងអាចទប់ស្កាត់បានមិនឱ្យមានមនុស្សស្លាប់ មិនឱ្យមាន​មនុស្ស​របួស​ មិនឱ្យមានការខូចខាតថ្មីៗទៀត ទាំងផ្នែកយោធា និងស៊ីវិល។

ឯកឧត្តម​សង្កត់ធ្ងន់ថា «នេះគឺជាហេតុផលដែលរាជ​រដ្ឋាភិបាល​ខិតខំ​គោរព​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​យ៉ាង​ម៉ឺងម៉ាត់។ ពីព្រោះអ្វី ពីព្រោះថ្នាក់ដឹកនាំរបស់យើងផ្ដល់តម្លៃខ្ពស់ដល់ជីវិតមនុស្ស និង​សុខ​សន្តិភាព​សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាល​មិន​ដែល​ធ្វេស​ប្រហែស​សូម្បី​តែ​១វិនាទីឡើយ ចំពោះការការពារ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ខ្ញុំសូ​មកត់សម្គាល់ថា នៅពេលដែលបទឈប់បាញ់ចូលជាធរមាន ការផ្ទុះអាវុធមិន​មែន​ជា​មធ្យោបាយ​ដើម្បី​ដោះស្រាយបញ្ហាទៀតឡើយ»។

ឯកឧត្តមបន្តថា ផ្ទុយទៅវិញ បើមានការផ្ទុះអាវុធជាយថាហេតុណាមួយកើតឡើង ភាគីដែល​បង្ក​នឹង​ក្លាយ​​​ជា​អ្នកបំផ្លាញកិច្ចព្រមព្រៀងឈប់បាញ់ បំផ្លាញសន្តិភាព និងបំផ្លាញ​កិច្ច​ខិត​ខំ​ប្រែង​ការ​ទូត​ទាំង​ឡាយដែលបានធ្វើកន្លងមក ហើយមិនត្រឹមតែបាត់បង់ការគាំទ្រពីអន្តរជាតិប៉ុណ្ណោះទេ តែ​ប្រទេសនោះក៏នឹងត្រូវគេដាក់ឱ្យទទួលខុសត្រូវចំពោះសោកនាដកម្មនានាដែលកើតឡើង។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​អនុវត្ត​បទ​ឈប់​បាញ់​សមរភូមិប្រ​ដាប់​អាវុធ​ត្រូវ​បង្វែរ​មក​ជា​សមរភូមិការទូតវិញ និងកិច្ចពិភាក្សាគ្នារកដំណោះស្រាយដោយសន្តិវិធី។

កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា ថៃ GCB កិច្ចប្រជុំគណៈ​កម្មាធិការ​ព្រំដែ​ន​ថ្នាក់​យោធ​ភូមិ​កម្ពុជា ថៃ RBC ដែលបានធ្វើជាបន្តបន្ទាប់កន្លងទៅនេះ និងគម្រោងដែល​នឹង​ប​ន្ត​ធ្វើ​នា​ពេល​ខាង​មុខនេះ គឺជាឧទាហរណ៍ស្រាប់។ ក្រៅពីកិច្ចប្រជុំទាំងនោះ សកម្មភាពការទូត​ក៏​បាន​ធ្វើ​យ៉ាង​មមា​ញឹកដែលមានដូចជា ការៀបចំដំណើរបេសកកម្មរបស់អង្គទូត ក្រុមអ្នកសង្កេតការណ៍​បណ្ដោះ​អាសន្ន ​IOT(Interim Observer Team) ដែលមានសមាសភាព​ជា​អនុព័ន្ធ​យោធា​បរទេស​ប្រចាំ​កម្ពុជាត្រូវបានរៀបចំឡើងជាច្រើនលើកច្រើនសាទៅកាន់តំបន់ព្រំដែនមានជម្លោះ និង​ទីតាំងដែលមានការខូចខាត ការប្រាស្រ័យទាក់ទងគ្នាជាប្រចាំរវាងថ្នាក់ដឹកនាំកំពូលកម្ពុជា ម៉ាឡេស៊ី ថៃ ក៏នៅតែបន្តធ្វើ ការរៀបចំកិច្ចប្រជុំជាមួយអង្គទូតនានាប្រចាំកម្ពុជា ក៏ត្រូវ​បាន​រៀប​ចំ​ធ្វើ​ជា​ច្រើន​លើក ខណៈដែលជំនួបជាច្រើនទៀត ត្រូវបានធ្វើនៅឯ​ក្រៅ​ប្រទេស​ដើម្បី​បង្ហាញ​ពី​ការ​ពិត​ដល់​សហគមន៍អន្តរជាតិ។ ការតវ៉ានិងកំណត់ទូតទៅកាន់ភាគីថៃ និងភាគីពាក់ព័ន្ធ​ក៏​ត្រូវ​បាន​ធ្វើ​ជា​ច្រើន​លើក​ច្រើនសា ចំណែកថ្នាក់ដឹកនាំកំពូល​របស់​យើង​វិញ​មិន​ថា​នៅក្នុ​ង​ប្រទេស​ឬ​ក្រៅ​ប្រទេស​ទេ តែងតែធ្វើសកម្មភាពការទូតយ៉ាងសកម្មបំផុតពាក់ព័ន្ធជម្លោះព្រំដែននេះ អាច​និយាយ​ដោយ​ខ្លីថា គ្រប់មធ្យោបាយការទូតទាំងអស់ និងច្បាប់អន្តរជាតិត្រូវបានប្រើប្រាស់យ៉ាងសកម្ម។

ឯកឧត្តមអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់បន្ថែមថា ដំណោះស្រាយ​បញ្ហា​ព្រំដែន​គឺ​ត្រូវ​ឈរ​លើ​យន្ត​ការបច្ចេកទេសច្បាប់ដែលមានការទទួលស្គាល់ជាអន្តរជាតិ ហើយដែលមាន​ការព្រ​ម​ព្រៀងពី​ភា​គីទាំងពីរ មិនអាចមានភាគីណាមួយទៅកំណត់ព្រំដែនជាឯកតោភាគីបានឡើយ។ ហេតុ​ដូច្នេះហើយបានជារាជរដ្ឋាភិបាលផ្ដោតខ្លាំងទៅលើសកម្មភាពការទូត និងច្បាប់អន្តរជាតិ ដោយ​សារនេះជាជម្រើសល្អបំផុត ពីព្រោះវាជាជម្រើសដែលអាចការពារបូរណភាពទឹកដីផង និង​ការ​ពារ​សន្តិភាពផង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm