នគរបាលអូស្ត្រាលីបានបាញ់ម្ស៉ៅម្រេចនៅថ្ងៃអាទិត្យ ៣១ សីហា ខណៈក្រុមបាតុករប្រឆាំងអន្តោប្រវេសន៍ និងក្រុមអ្នកតវ៉ាគាំទ្រ បានប៉ះទង្គិចគ្នានៅតាមដងផ្លូវនានានៃទីក្រុងមែលប៊ន។
ប្រជាជនអូស្ត្រាលីរាប់ពាន់នាក់បានចូលរួមក្នុងការប្រមូលផ្តុំប្រឆាំងអន្តោប្រវេសន៍នៅទូទាំងប្រទេសនៅថ្ងៃអាទិត្យ ដែលរដ្ឋាភិបាលនិយមកណ្ដាល បានថ្កោលទោសដោយនិយាយថាពួកគេស្វែងរកការផ្សព្វផ្សាយការស្អប់ខ្ពើម និងត្រូវបានផ្សារភ្ជាប់ទៅនឹងពួកនិយមណាស៊ី។
ក្បួនសម្រាប់ការជួបជុំប្រឆាំងនឹងអន្តោប្រវេសន៍របស់អូស្ត្រាលី កំពុងត្រូវបានធ្វើឡើងក្នុងទីក្រុងស៊ីដនី និងរដ្ឋធានីរដ្ឋផ្សេងទៀត និងមជ្ឈមណ្ឌលនានាក្នុងតំបន់។
ការតវ៉ាប្រឆាំងជាច្រើនត្រូវបានធ្វើឡើងនៅទូទាំងប្រទេស ស្របពេលបាតុកម្មគាំទ្រប៉ាឡេស្ទីនប្រចាំសប្តាហ៍ ដែលបានកើតឡើងរៀងរាល់ថ្ងៃអាទិត្យ ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣។
ប្រទេសអូស្ត្រាលី ជាកន្លែងដែលមនុស្សម្នាក់ក្នុងចំណោមពីរនាក់កើតនៅបរទេស ឬមានឪពុកម្តាយកើតនៅក្រៅប្រទេស បាននឹងកំពុងប្រឈមនឹងការកើនឡើងនៃភាពជ្រុលនិយម រួមទាំងការតវ៉ាដោយពួកនិយមណាស៊ី៕

