សម្ដេចតេជោ ហ៊ុន សែន អញ្ជើញក្នុង​ពិធីបុណ្យ​ទក្ខិណានុប្ប​ទាន​គម្រប់​១​ឆ្នាំ​ឧទ្ទិស​មហា​កុសល​ជូន​ដួង​វិញ្ញាណក្ខន្ធសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល

2025/09/01 01:03:37 am        578

គិតមកដល់ថ្ងៃទី២ខែកញ្ញាខាងមុខនេះ គឺមានរយៈពេល១ឆ្នាំ ហើយ នៃការចូលមរណភាព របស់សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។ ដើម្បីសម្តែងនូវការគោរពចំពោះគុណូបការៈដ៍ថ្លៃថ្លារបស់ឧត្តមស្វាមីបិតា និងជីតាដែលបានធ្វើមរណកាល ទៅកាន់បរលោកខាងមុខហើយនោះ អ្នកឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា ជាភរិយា និងបុត្រាបុត្រី ក្នុងនោះមាន ឯកឧត្តម គង់ តារា អនុរដ្ឋលេខាធិការ ក្រសួងព្រះបរមរាជវាំង ឯកឧត្តម វេជ្ជបណ្ឌិត គង់សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងលោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះប​រមរាជវាំង ព្រមទាំងក្រុមគ្រួសារ បានមូលមតិគ្នាប្រារព្ធ ពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសមហាកុសលជូន ដួងវិញ្ញាណក្ខន្ធ សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ គង់សំអុល អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលបានធ្វើមរណកាលអស់រយៈពេលគម្រប់១ឆ្នាំកន្លងទៅនេះ។

ពិធីបុណ្យបានប្រារព្ធធ្វើតាមប្រពៃណីព្រះពុទ្ធសាសនា នៅក្នុងបរិវេណវត្តជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយនៅរសៀល ថ្ងៃអាទិត្យ ៨កើត ខែ ភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ យាង និងនិមន្ត សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេច​ព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះពោធិវង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣នៃព្រះរាជាណាក្រកម្ពុជា សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមប្រឹក្សាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សម្ដេចព្រះមង្គលមុន្នីរង្សី ហ៊ូ ឈាវ នាថ សម្តេចព្រះឧត្តមវង្សា គូ សុភាព និងព្រះរាជគណ ២អង្គទៀត សរុប៩ព្រះអង្គសូត្រមន្តចំរើនព្រះបរិត្ត ដើម្បីឧទ្ទិសមហាកុសល ជូនវិញ្ញណក្ខន្ធ សម្ដេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងដែលបានធ្វើមរណកាលអស់   រយៈពេលគម្រប់ ១ឆ្នាំកន្លងទៅនេះ។ ពិធីបុណ្យនេះ មានកិត្តិយស ដោយមានការអញ្ជើញចូលរួមពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា សម្តេច មហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងឯកឧត្តម លោកជំទាវ ជាពុទ្ធបរិស័ទជាច្រើនរូប ទៀត។

សូមរំលឹកជូនថាសម្ដេចចៅហ្វាវាំង គង់ សំអុល កើតនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៣១ នៅភូមិព្រៃព្រីង ដែលកាលណោះស្ថិតនៅក្នុងឃុំចោមចៅ ស្រុកដង្កោ ខេត្តកណ្ដាល។ សម្ដេចជាកូនទី៣ ដែលជាកូនប្រុសទោលតែមួយគត់ ក្នុងចំណោមបងប្អូន៥នាក់ នៅក្នុងគ្រួសារដែលមានឪពុកនាម គង់ ហិន ជាមន្ត្រីបម្រើការនៅរាជាយស្ម័យយាន និងមានម្ដាយនាម សួស កាន ជាកសិករ។សម្តេច បានទទួលមរណភាព នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៤ ក្នុងជន្មាយុ ៩៤ ឆ្នាំ ដោយជរាពាធ។សម្ដេចចៅហ្វាវាំង គង់ សំអុល បានរៀបអាពាហ៍ពិពាហ៍ ជាមួយអ្នកឧកញ៉ា ធម្មាមង្គលមុនី ថាយ វ៉ា ហើយចំណងដៃអាពាហ៍ពិពាហ៍របស់សម្ដេច បានបន្សល់ទុកនូវបុត្រាបុត្រីចំនួន៣រូប រួមមាន៖ ១.ឯកឧត្តម គង់ តារា អនុរដ្ឋលេខាធិការ ក្រសួងព្រះបរមរាជវាំង ២.ឯកឧត្តម វេជ្ជបណ្ឌិត គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និង៣.លោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះប​រមរាជវាំង។ ក្រៅពីមុខតំណែងដែលទទួលបាន ទាំងក្នុងស្ថាប័ន នីតិប្រតិបត្តិ ,នីតិប្បញ្ញត្តិនិងស្ថាប័ន ព្រះមហាក្សត្រនោះ សម្ដេចចៅហ្វាវាំង​ គង់ សំអុល ជាពុទ្ធសាសនូបត្ថម្ភដ៏ខ្ជាប់ខ្ជួន ដែលសម្ដេច បានចូលរួមកសាងសមិទ្ធផលសំខាន់ជាច្រើននៅក្នុងវិស័យព្រះពុទ្ធសាសនា។ ជាមួយនេះ សម្ដេចចៅហ្វាវាំង ទទួលបានគ្រឿងឥស្សរិយយស ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិជាច្រើន។ក្រៅពីគ្រឿងឥស្សរិយយសថ្នាក់ជាតិ រាប់ភ្លេចដែលទទួលបានកន្លងមក សម្ដេច គង់​ សំអុល ទទួលបានកិត្តិយស ដ៏ឧត្ដុង្គឧត្ដមមួយទៀតពីសំណាក់សម្ដេចតេជោ ហ៊ុន សែន គឺការប្រសិទ្ធនាមផ្លូវ២០០៤ ជាមហាវិថីសម្ដេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល កាលពីថ្ងៃ២០ ខែមេសាឆ្នាំ២០២២ផងដែរ។

​បន្ទាប់ពីស្តាប់ព្រះធម៌ទេសនាសម្តែងដោយសម្តេចព្រះពោធិវង្សកិត្តិបណ្ដិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជារួចមកសម្តេចអគ្គមហាសេនាបតីតេជោ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា ជាបុត្រា បុត្រី និង ក្រុមគ្រួសារ បានថ្វាយ ប្រគេន ទេយ្យវត្ថុ គ្រឿង អត្ថបរិក្ខា ចំពោះ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះមហាថេរ និងព្រះរាជាគណៈគ្រប់ព្រះអង្គ​ ប្រកបដោយសទ្ធាជ្រះថ្លាដ៍ខ្ពង់ខ្ពស់បំផុត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm