លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៦ និងចែកអំណោយជូន​ប្រជាពលរដ្ឋ​ចំនួន ៥២០គ្រួសារ​ នៅខេត្តកំពត

2025/09/01 01:17:33 am        395

នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា អគ្គ​នាយិកា​វិទ្យុ-ទូរទស្សន៍បាយ័ន និងដោយមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្តកំពត បានអញ្ជើញនាំយកនូវទេយ្យវត្ថុរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគេនដល់វត្តចំនួន៦ និងចែកអំណោយ ព្រមទាំងរៀបអាហារសាមគ្គីជូនបងប្អូនប្រជាពលរដ្ឋចំនួន៥២០គ្រួសារ​។ ពីធីនេះប្រារព្ធឡើងនៅវត្តភ្នំព្រាល​ ស្ថិតក្នុងភូមិភ្នំព្រាល​ ឃុំតាកែន​ ស្រុកឈូក​ ខេត្តកំពត។

លោកជំទាវបានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់។

ក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានចែកនូវកាតាបដែលមាននូវសម្ភារៈសិក្សាជាច្រើនមុខដល់សិស្សានុសិស្សចំនួន១២៤នាក់, រទេះរុញសម្រាប់ជនពិការ៣គ្រឿង និងផ្តល់ថវិកាជូនលោកយាយ លោកតាចាស់ជរាមួយចំនួនទៀតផងដែរ។ 

ទេយ្យវត្ថុសម្រាប់១វត្តទទួលបាន៖១-អង្ករ១តោន,២-មីជាតិ៣០កេសតូច,៣-ត្រីងៀត១០គីឡូក្រាម,៤-សាច់ក្រក១០គីឡូក្រាម,៥-សាច់ផាត់១០គីឡូក្រាម,៦-ទឹកដោះគោខាប់២កេស,៧-កាហ្វេ៥កញ្ចប់ធំ,៨-តែ២គីឡូក្រាម,៩-ស្ករស១បេ,១០-អំបិល១បេ,១១-ទឹកត្រី៥យួរ,១២-ទឹកស៊ីអ៊ីវ៥យួរ,១៣-ទឹកម្ទេស៥យួរ,១៣-ទឹកសៀង៥យួរ,១៥-ទៀនព្រះវស្សា២គូរ,១៦-សាប៊ូដុំ១០០ដុំតូច,១៧-ច្រាស និងថ្នាំដុសធ្មេញ១០០ឈុត,១៨-ប្រេងកូឡា១០០ដប ,១៩-ប្រេងខ្យល់១០០ដប,២០-ថ្នាំពេទ្យ២០ប្រអប់,២១-ស្លាដក់៤៨,២២-សាប៊ូម្សៅ១០កញ្ចប់,២៣-ថវិកា២លានរៀល។

កញ្ចប់សម្ភារសម្រាប់បងប្អូនប្រជាពលរដ្ឋ១គ្រួសារទទួលបាន៖ ១-អង្ករ២៥គីឡូ ,២-ទឹកស៊ីអ៊ីវ១យួរ,៣-ម៉ុង១,៤-ភួយ១,៥-ទឹកដោះគោខាប់២កំប៉ុង,៦-មីជាតិ១កេសតូច,៧-អង្រឹង១,៨-អាវភ្លៀង១,៩-កន្សែងធំ១,១០-កន្ទេល១,១១-សាប៊ូម្សៅ១កញ្ចប់ និងថង់អំណោយសម្ដេចតេជោរួមមាន៖ ថ្នាំដុសធ្មេញ១ទីប, ច្រាសដុសធ្មេញ១ ,សាប៊ូ១ដុំ, ប្រេងកូឡា១ដបតូច, ប្រេងខ្យល់១ដបតូច, ថ្នាំពេទ្យ១ប្រអប់, ក្រមា១, សារុង១,ធូបមួស១ប្រអប់, និងពិល១ និងថវិកា៤០០០០រៀល៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm