អ៊ុយក្រែន៖ សហរដ្ឋអាមេរិកបានបញ្ជាឲ្យក្រុមសាច់ញាតិរបស់បុគ្គលិកស្ថានទូតរបស់ខ្លួន ប្រចាំនៅប្រទេសអ៊ុយក្រែនចាកចេញពីប្រទេសនេះ ស្របពេលមានភាពតានតឹងក្នុងតំបន់។ ក្រសួងការបរទេសពុំបានអនុញ្ញាតឲ្យបុគ្គលិកមិនសំខាន់ណាម្នាក់ចាកចេញឡើយ ហើយបានជំរុញឲ្យពលរដ្ឋអាមេរិកដែលកំពុងរស់នៅក្នុងប្រទេសអ៊ុយក្រែន ពិចារណាការចាកចេញពីប្រទេសនេះ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយបាននិយាយថា មានសេចក្ដីរាយការណ៍ថា រុស្ស៊ីកំពុងមានផែនការសកម្មភាពខាងយោធាដ៏ជាក់លាក់វាយប្រហារប្រទេសអ៊ុយក្រែន។ ប្រទេសរុស្ស៊ីបានទាត់ចោលការអះអាងដែលថា ខ្លួនកំពុងមានគម្រោងការឈ្លានពានអ៊ុយក្រែន។ គួរឲ្យដឹងថា ប្រទេសរុស្ស៊ីបានដាក់ពង្រាយកងកម្លាំងយោធាប្រមាណជាង ១០ម៉ឺននាក់នៅជិតព្រំដែនអ៊ុយក្រែន។ ក្រុមមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបានសង្កត់ធ្ងន់ថា ស្ថានទូតប្រចាំនៅទីក្រុងគៀវនឹងនៅតែបន្តបើកដំណើរការ៕
អត្ថបទ៖ សុខមាន