របាយការណ៍៖ ផែនការក្រោយសង្រ្គាមហ្កាហ្សា មើលឃើញអាមេរិក គ្រប់គ្រងដែនដីនេះយ៉ាងតិច ១ទសវត្សរ៍

2025/09/01 04:16:08 pm        78

សារព័ត៌មាន Washington Post បានរាយការណ៍នៅថ្ងៃអាទិត្យ (៣១ សីហា) ថា ផែនការក្រោយសង្រ្គាមមួយសម្រាប់តំបន់ហ្កាហ្សា កំពុងតែត្រូវយកទៅពិចារណាក្នុងរដ្ឋបាលលោកប្រធានាធិបតី Donald Trump ដែលនឹងមើលឃើញ សហរដ្ឋអាមេរិក គ្រប់គ្រងដែនដីហែកហួរដោយសង្រ្គាមនេះ រយៈពេលយ៉ាងតិចមួយទសវត្សរ៍ និងការផ្លាស់ទីលំនៅរបស់ប្រជាជនហ្កាហ្សា ព្រមទាំងការកសាងឡើងវិញ ឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍ និងមជ្ឈមណ្ឌលផលិតកម្ម។

កាសែត Washington Post និយាយថា យោងតាមសៀវភៅផែនការ ៣៨ទំព័រ ដែលខ្លួនមើលឃើញ បានបង្ហាញថា ប្រជាជនប៉ាឡេស្ទីន ២លាននាក់ នៅហ្កាហ្សា អាចនឹងចាកចេញជាបណ្តោះអាសន្នតាមរយៈការចាកចេញ «ដោយស្ម័គ្រចិត្ត» ទៅកាន់ប្រទេសមួយផ្សេងទៀត ឬទៅកាន់តំបន់ហាមឃាត់មួយចំនួនក្នុងទឹកដីនេះ អំឡុងការសាងសង់ឡើងវិញ។

សារព័ត៌មានរ៉យទ័រ កាលពីមុនក៏រាយការណ៍ថា មានសំណើមួយក្នុងការសាងសង់ជំរំទ្រង់ទ្រាយធំ ដែលហៅថា «តំបន់ឆ្លងកាត់មនុស្សធម៌» នៅខាងក្នុង - និងអាចនៅខាងក្រៅ - ហ្កាហ្សា សម្រាប់ដាក់ប្រជាជនប៉ាឡេស្ទីន។ ផែនការនោះឈ្មោះ មូលនិធិមនុស្សធម៌ហ្កាហ្សា ដែលគាំទ្រដោយអាមេរិក ឬហៅកាត់ថា GHF ដូចនឹងឈ្មោះក្រុមជំនួយដែលអាមេរិកគាំទ្រ នៅតំបន់ហ៊ុមព័ទ្ធនេះ។

Washington Post បន្តថា ម្ចាស់ដីធ្លីនៅហ្កាហ្សា នឹងត្រូវផ្តល់ជូន "បណ្ណឌីជីថល" ជាថ្នូរនឹងសិទ្ធិក្នុងការអភិវឌ្ឍឡើងវិញនូវទ្រព្យសម្បត្តិរបស់ពួកគេ ហើយជនជាតិប៉ាឡេស្ទីនម្នាក់ៗ ដែលចាកចេញពីទីនោះ នឹងត្រូវផ្តល់ជាសាច់ប្រាក់ និងប្រាក់ឧបត្ថម្ភចំនួន ៥.០០០ដុល្លារ ដើម្បីរ៉ាប់រងលើថ្លៃជួល ៤ឆ្នាំ ខណៈអ្នកទាំងនោះក៏នឹងត្រូវផ្ដល់ជូននូវស្បៀងអាហាររយៈពេល ១ឆ្នាំផងដែរ។

សេតវិមាន និងក្រសួងការបរទេសអាមេរិក មិនបានឆ្លើយតបលើសំណើសុំការអត្ថាធិប្បាយទេ ប៉ុន្តែផែនការកសាងតំបន់ហ្កាហ្សាឡើងវិញនេះ ហាក់ដូចជាស្របគ្នានឹងការអត្ថាធិប្បាយពីមុន ដែលធ្វើឡើងដោយលោក Trump ជុំវិញការកាន់កាប់តំបន់ប៉ាឡេស្ទីនមួយនេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm