កម្ពុជាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ

2025/09/01 06:16:45 pm        520

មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ និងជាអង្គភាពបរិវត្តកម្មឌីជីថល ផ្សព្វ​ផ្សាយអំ​ពី​ផែន​ការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ២០២៤-២០២៨ ដើម្បី​លើក​កម្ពស់​ការយល់ដឹង និងជំរុញឱ្យមានការចូលរួមយ៉ាងផុសផុលពីគ្រប់ តួអង្គសង្គមពាក់ព័ន្ធ ក្នុង​ការ​អនុវត្តផែនការយុទ្ធសាស្រ្តនេះប្រកបដោយប្រសិទ្ធភាព និងសក្ដិសិទ្ធិភាព។

ឯកឧត្ដម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ជា​អគ្គ​លេខា​ធិការ​នៃ​អគ្គ​លេខា​ធិការដ្ឋាន ​អ.ស.ហ. នៅថ្ងៃ ទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញ​ចូលរួម​ក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ស្តីពី​ផែន​ការ​យុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុង វិស័យហិរញ្ញវត្ថុ​មិន​មែន​ធនាគារ​ ២០២៤-២០២៨, សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ ការ​ដាក់​ឱ្យ​ប្រើ​ប្រា​ស់ ផែនការយុទ្ធសាស្ត្រខាងលើ ព្រមទាំងលើកកម្ពស់ការយល់ដឹង និងជំរុញ​ឱ្យ​មាន​ការ​ចូល​រួម​យ៉ា​ង​ផុសផុលពីគ្រប់តួអង្គសង្គមពាក់ព័ន្ធ ក្នុងការអនុវត្ត​ផែន​ការ​យុទ្ធសាស្រ្ត​នេះ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ស្របតាមអាទិភាពគន្លឹះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែល បាន​កំណត់​ក្នុង​យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង​សង្គម ឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨។

សូម​បញ្ជាក់ថា ក្នុងរយៈពេល២ទស្សវត្សរ៍ចុងក្រោយនេះ, បច្ចេក​វិទ្យា​បាន​ក្លាយ​ជា​កាតាលីករ​ថ្មី​ដ៏​មាន​សារៈ​សំខាន់ នៃការអភិវឌ្ឍសេដ្ឋ- កិច្ចនិងសង្គមឌីជីថល។ ស្របតាមចលនា​ការណ៍​នៃ​ការ​ធ្វើ​ឌីជីថល​ភាវូបនីយកម្មនិងបរិវត្តកម្មឌីជីថល ក្នុងតំបន់និងពិភពលោក, ការ ប្រើប្រាស់​បច្ចេក​វិទ្យា​ក្នុង​សេដ្ឋកិច្ច និងសង្គម មានការកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេស​ក្នុង​អំឡុង​ និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ-១៩។ ការណ៍នេះផ្តល់កាលានុវត្តភាពថ្មីៗជាច្រើនដល់គ្រប់តួអង្គសង្គម ឆ្លើយ​តប​ទៅ​នឹង​បដិវត្តន៍​ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល ក៏ដូច ជាតម្រូវការក្នុង​ការ​លើក​កម្ពស់​ផលិត​ភាព​សេដ្ឋកិច្ច និង​សង្គមកម្ពុជា, បច្ចេកវិទ្យាត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាអាទិភាពគន្លឹះ១ ក្នុង ចំណោម​អាទិភាពគន្លឹះទាំង ៥ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។

ក្នុង​ដំណើរ​នៃ​ការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ការ​ប្រែក្លា​យ​កម្ពុជា​ជា​ប្រទេស​មានចំណូលខ្ពស់, រាជរដ្ឋាភិបាលបានដាក់​ចេញ​នូវ​ក្រប​ខណ្ឌ​គោល​នយោបាយ​សេដ្ឋកិច្ច និង​សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដើម្បីកសាង “ម៉ូដែលកំណើនថ្មី” គឺ​សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ដែលក្នុងនោះក៏មានការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ។ ឆ្លើយ​តបទៅ នឹងក្របខណ្ឌគោលនយោបាយនេះ, រាជរដ្ឋាភិបាលបានដាក់ចេញនូវ "គោល​នយោ​បាយ​អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ សំដៅ​រួម​ចំណែកជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ដ៏រស់រវើក៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        140
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm