គណបក្សភឿថៃ បានបង្ហាញវត្តមានរបស់លោក ឆៃក្សេម និទិស៊ិរិ (Chaikasem Nitisiri) ជាបេក្ខភាពនាយករដ្ឋមន្ត្រីដែលនៅសល់របស់ពួកគេ និងជាទីសង្ឃឹមចុងក្រោយរបស់គណបក្សភឿថៃ ខណៈកំពុងចរចាជាមួយគណបក្សប្រឆាំងដើម្បីទទួលបានការគាំទ្រ។ មេធាវីជើងចាស់ ដែលលោកបានឈានចូលដល់វ័យ៧៧ឆ្នាំ កាលពីថ្ងៃទី២៦ សីហា តំណាងឱ្យការផ្លាស់ប្តូរនយោបាយយ៉ាងខ្លាំងខណៈគណបក្សភឿថៃ ព្យាយាមចែចង់អតីតគូប្រជែងរបស់ខ្លួន ។

គណបក្សទាំងពីរគឺជាសត្រូវដ៏ជូរចត់ចាប់តាំងពីឆ្នាំ២០២៣នៅពេលដែលបក្សភឿថៃបានបោះបង់ចោលបក្សប្រជាជនថៃ ដែលជាអតីតគណបក្សបោះជំហានទៅមុខ(Move Forward)ត្រូវបានរំលាយ បន្ទាប់ពីបរាជ័យក្នុងការប៉ុនប៉ងធ្វើជានាយករដ្ឋមន្ត្រីរបស់លោក Pita Limjaroenrat ។ ជំនួសមកវិញ គណបក្សភឿថៃបានបង្កើតរដ្ឋាភិបាលជាមួយគណបក្សគូប្រជែងនានា រួមទាំង បក្សភូមិចៃថៃ (Bhumjaithai ) ដែលទុកឱ្យគណបក្សប្រជាជនថៃនៅធ្វើជាបក្សប្រឆាំង។
ទិដ្ឋភាពនយោបាយបានផ្លាស់ប្តូរនៅពេលលោកស្រី Paetongtarn Shinawatra ត្រូវបានតុលាការធម្មនុញ្ញដកចេញពីតំណែងកាលពីថ្ងៃសុក្រ ២៩ សីហា ពាក់ព័ន្ធការបំពានក្រមសីលធម៌។

លោក អានុទិន ឆានវីរគុល (Anutin Charnvirakul) របស់គណបក្ស Bhumjaithai បានបោះជំហានទៅមុខយ៉ាងឆាប់រហ័សដើម្បីបង្កើតរដ្ឋាភិបាលថ្មី ដោយចូលទៅជិតគណបក្សប្រជាជនថៃនៅថ្ងៃតែមួយ។
លោក ឆៃក្សេម និទិស៊ិរិ គឺជាជម្រើសតែមួយគត់របស់បក្សភឿថៃ បន្ទាប់ពីលោក Srettha Thavisin និងលោកស្រី Paetongtarn ត្រូវបានបណ្តេញចេញពីអំណាចដោយសេចក្តីសម្រេចរបស់តុលាការ៕
