មនុស្ស២លាននាក់រងផលប៉ះពាល់ខណៈខេត្ត Punjab ប្រទេសប៉ាគីស្ថានប្រឈមទឹកជំនន់ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ

2025/09/01 06:40:52 pm        110

មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយថាខេត្ត Punjab ភាគខាងកើតប្រទេសប៉ាគីស្ថាន កំពុងទប់ទល់ជាមួយនឹងទឹកជំនន់ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ខណៈកម្រិតទឹកទន្លេឡើងដល់កម្រិតខ្ពស់។

យោងតាមការសិក្សាថ្មីបានឲ្យដឹងថា ការឡើងកម្តៅផែនដី បានធ្វើឱ្យភ្លៀងមូសុងកាន់តែមិនអំណោយផលនៅឆ្នាំនេះ នៅក្នុងប្រទេសប៉ាគីស្ថាន ជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតចំពោះបម្រែបម្រួលអាកាសធាតុ។ ទឹកភ្លៀងធ្លាក់និងព្យុះភ្លៀង បានបង្កឱ្យមានទឹកជំនន់យ៉ាងគំហុក និងបំណាក់ដីនៅទូទាំងភាគខាងជើងនិងភាគភាគពាយ័ព្យតំបន់ភ្នំ ក្នុងប៉ុន្មានខែថ្មីៗនេះ។

អ្នកស្រុកនៅភាគខាងកើតខេត្ត Punjab បានជួបប្រទះបរិមាណទឹកភ្លៀងខុសប្រក្រតី ព្រមទាំងទឹកជំនន់ឆ្លងព្រំដែន បន្ទាប់ពីប្រទេសឥណ្ឌាបានបញ្ចេញទឹកពីទន្លេដែលហក់ឡើង និងទំនប់វារីអគ្គិសនីដែលពេញហៀរចូលទៅក្នុងតំបន់ទំនាបរបស់ប្រទេសប៉ាគីស្ថាន។

លោកស្រី Marriyum Aurangzeb រដ្ឋមន្ត្រីជាន់ខ្ពស់របស់ខេត្តបាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យថា «នេះគឺជាទឹកជំនន់ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខេត្ត Punjab។ ទឹកជំនន់បានធ្វើឲ្យប៉ះពាល់ដល់មនុស្សចំនួន២លាននាក់។

លោកស្រីនិយាយថា អាជ្ញាធរតំបន់បាននិងកំពុងជម្លៀសប្រជាជន និងប្រើប្រាស់ស្ថាប័នអប់រំ អគារនគរបាល និងអគារសន្តិសុខជាជំរំជួយសង្គ្រោះ។

ក្រុមអាជ្ញាធរប៉ាគីស្ថាន បាននិយាយថា ភ្លៀងរដូវមូសុងដ៏ធ្ងន់ធ្ងរ បានសម្លាប់មនុស្សយ៉ាងហោចណាស់៨៣០ នាក់ចាប់តាំងពីថ្ងៃទី២៦ ខែមិថុនា ខណៈទឹកជំនន់ និងបំណាក់ដីនៅតែបន្តរំខានដល់ជីវិតប្រចាំថ្ងៃនៅទូទាំងប្រទេស។

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        46
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        46
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        41

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm